កុមារី ជី ឈិងលីន មិនបោះបង់ការសិក្សាទេទោះស្របពេលការងារសិល្បៈកំពុងមានសន្ទុះ

//s5.kh1.co/44/44606779111a94f2c2eb62bd6b41f6970e29521e.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ទោះខ្លួនមានវ័យក្មេងខ្ចីក៏ពិតមែន តែកុមារី ជី ឈិងលីន មានសមត្ថភាពពិសេសក្នុងការសម្តែងភាពយន្ត ត្រូវបានផលិតករទាក់ទងថតជានិច្ច ទាំងរឿងភាគ និងរឿងដុំ។ ដោយសារទេពកោសល្យពីកំណើតខាងសិល្បៈ តារាវ័យក្មេងរូបនេះ កំពុងមានសន្ទុះខ្លាំងក្នុងការថតរឿងជាប់ៗគ្នា ពីមួយរឿងទៅមួយរឿង ខណៈបច្ចុប្បន្នទើបតែបញ្ចប់ការថតរឿង «ដើម្បីកូន» និងរឿង «សព្វសិទ្ធ»។ ទោះបែបនេះក្តីតែ ជី ឈិងលីន បានឲ្យដឹងថា ប្រសិនបើការសម្តែងប៉ះពាល់ដល់ការសិក្សា នាងមិនទទួលជាដាច់ខាត តែក៏មិនបានន័យថាបោះបង់ចោលការងារសិល្បៈនោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ថ្លែងប្រាប់ Fresh News តារាស្រីវ័យក្មេង ថ្ពាល់ខួច ទឹកមុខក្រមិចក្រមើមគួរឲ្យស្រឡាញ់ ជី ឈិងលីន បានឲ្យដឹងថា ខ្លួនចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេល៤ឆ្នាំហើយ បើគិតមកទល់នឹងបច្ចុប្បន្ននេះ។ រយៈពេល៤ឆ្នាំ គឺបានបញ្ចេញនូវស្នាដៃក្នុងរឿងភាគ និងរឿងដុំធំៗជាច្រើន ហើយក៏ចេះតែមានប្រជាប្រិយភាពបន្តបន្ទាប់។ ដោយមើលឃើញពីទេពកោសល្យសម្តែងតួកាច់សម ផលិតករភាគច្រើនសម្រុកដាក់តួកាច់ឲ្យរហូត តែក៏មានផលិតករមួយចំនួន ចង់ប្តូរអត្តចរិកដាក់តួស្លូតឲ្យដែរ។

ជី ឈិងលីន បន្តថា បច្ចុប្បន្នការងារសិល្បៈកំពុងមមាញឹកខ្លាំង ព្រោះទើបតែបញ្ចប់ការថតរឿង «ដើម្បីកូន» និងរឿង «សព្វសិទ្ធ» ក៏មានផលិតកម្មមួយចំនួនទាក់ទងហៅថតថែមទៀត តែកំពុងស្ថិតក្នុងការចរចារណ៍។ នាងថា ទោះបីជាការងារសិល្បៈរវល់ខ្លាំងយ៉ាងណា តែក៏មិនប៉ះពាល់ដល់ការសិក្សារដែរ។ តារាស្រីកំពុងសិក្សាថ្នាក់ទី៨រូបនេះ បន្ថែមថា ប្រសិនការងារសិល្បៈប៉ះពាល់ដល់ការសិក្សា គឺមិនទទួលការងារសិល្បៈទេ ម្យ៉ាងទៀតបើប៉ះចំថ្ងៃប្រឡង គឺសុំផលិតករលើកថ្ងៃថតតែម្តង។

គួរជម្រាប់ថា កុមារី ជី ឈិងលីន គឺជាចៅស្រីរបស់តារាកំប្លែងជើងចាស់ នាយ កុយ។ តារារូបនេះបានប្រឡូកក្នុងអាជីពសិល្បៈតាំងពីវ័យ១០ឆ្នាំមកម្ល៉េះ។ ភាពយន្តដែលធ្វើឲ្យ ឈិងលីន មានសន្ទុះត្រូវបានទស្សនិកជនស្គាល់ច្រើន គឺមានដូចជារឿង «ផ្កាថ្ម», រឿង «រវាងយើង» និងរឿ «មុខកាំបិតមុខស្នេហ៍» ដែលភាគច្រើនគឺ ដើរតួកាច់តែម្តង។ យ៉ាងណាមិញ ក្នុងរឿងពីផ្សេងទៀត ដែលមិនទាន់ចាក់បញ្ចាំងដូចជារឿង «ដើម្បីកូន» និងរឿង «សព្វសិទ្ធ» ឈិងលីន រំពឹងថានឹងមានទស្សនិកជនគាំទ្រច្រើនដូចសព្វមួយដង៕

កុមារី ជី ឈិងលីន 
កុមារី ជី ឈិងលីន 
កុមារី ជី ឈិងលីន 
កុមារី ជី ឈិងលីន 
កុមារី ជី ឈិងលីន 
កុមារី ជី ឈិងលីន 
កុមារី ជី ឈិងលីន 
កុមារី ជី ឈិងលីន 
កុមារី ជី ឈិងលីន 
កុមារី ជី ឈិងលីន 

ប្រភពfreshnews

ជី ឈិងលីន
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T