ពិតជាមិនធម្មតានោះទេ! បេក្ខជន ហុង ភារិន ចែករំលែកបទពិសោធន៍ ពីសមត្ថភាពពិសេសរបស់ខ្លួន(មានវីដេអូ)

//s6.kh1.co/21/21d96347e58f8c5b16f3a03aa6b2c671ae532546.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពី​ពេលថ្មីៗនេះ​ មជ្ឈដ្ឋាន​មហាជនខ្មែរ​ទូទាំង​ប្រទេស​ និង​ជុំវិញ​ពិភពលោក​ បាន​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ចំពោះ​យុវជន​ខ្មែរ​ម្នាក់​ដែលមានថាឈ្មោះ​ ហុង ភារិន ​ ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ ក្នុង​ប្រទេសថៃ​ ដោយបាន​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​នៅក្នុង​កម្មវិធី​ដ៏ល្បីមួយ ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀតនោះ ក្រោយពីមានការគាំទ្រខ្លាំងនោះ បេក្ខជន ហុង ភារិន ក៏បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលជាប្រទេសមាតុភូមិរបស់ខ្លួនវិញ ព្រមទទួលបានការស្វាមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនខ្មែរ យ៉ាងច្រើននៅក្នុងអាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ។
 ជាក់ស្ដែង នៅមុននេះបន្តិចបេក្ខជន ហុង ភារិន ក៏បានបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ជាមួយនឹងកិច្ចសម្ភាសន៍ទាក់ទងពីរឿងរ៉ាវជាច្រើនក្នុងការប្រឡងរបស់លោក ធ្វើឲ្យប្រិយមិត្តសម្ដែងអារម្មណ៍ស្ញប់ស្ញែង ទៅលើខ្លួន មិនតិចនោះទេ។
 ដោយឡែកក្រៅពីកិច្ចសម្ភាសន៍ រយៈពេលជាង២០នាទីរបស់លោក មាស រិទ្ធី និងបេក្ខជន ហុង ភារិន រួចមក មនុស្សដ៏មានសមត្ថភាពរូបនេះ ក៏បានបង្ហាញពីរបៀបដែលធ្វើឲ្យខ្លួនឯងអាចចងចាំបានលឿននិងយ៉ាងរហ័សបែបនេះ ទៅកាន់ប្រិយមិត្តដែលកំពុងទស្សនាបានជ្រាបខ្លះៗផងដែរ។
ក្នុងនោះផងដែរ បេក្ខជន ហុង ភារិន ក៏បានរៀបរាប់ដំណាក់កាលសំខាន់ៗដែលធ្វើឲ្យយើងអាចស្វែងរក ការដាក់ចងចាំនោះនៅកន្លែងណាមួយ ងាយស្រួលក្នុងការចំណាំពីមួយទៅមួយទៀត ដូចជាការមើលពណ៌ ភាពរស់រវើក ព្រមទាំងការស្រមើស្រមៃផងដែរ។ 
លោក ហុង ភារិន ក៏បានបន្ថែមទៀតថា មិនត្រឹមតែការអនុវត្តន៍ខាងលើនេះនោះទេ ខ្លួនក៏បានអានសៀវភៅពីអ្នកដែលពូកែៗ និងមានបទពិសោធន៍មិនតិចនោះទេ នាពេលកន្លងមក។ 
គួរឲ្យដឹងផងដែរ លោក ហុង ភារិន ក៏នឹងមានគម្រោងផលិតជាវីដេអូ ចែករំលែកពីសិក្សារបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយនាពេលខាងមុខនេះផងដែរ នេះបើតាមលើកឡើងរបស់លោក៕

 តោះដើម្បជ្រាបច្បាស់ ទៅទស្សនាវីដេអូទាំងអស់គ្នា៖

ហុង ភារិន 
ហុង ភារិន 
ហុង ភារិន 
ហុង ភារិន 
ហុង ភារិន 
ហុង ភារិន 
ហុង ភារិន 
ហុង ភារិន 
មាស រិទ្ធី និង ហុង ភារិន 
មាស រិទ្ធី និង ហុង ភារិន 
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T