បុរសម្នាក់ប៊ិះនឹងស្លាប់ ក្រោយពីយកចង្កឹះរុកចូលក្នុងច្រមុះ

//s5.kh1.co/71/71c185b43fa5da873da6585dfb7d9dc0dbb3ccea.jpg
សង្គម

 ០៣-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ចិន៖ ជាទូទៅ នៅពេលដែលយើងរមាស់ច្រមុះ យើងតែងយកម្រាមដៃញី ឬរុកជាដើម។ ប៉ុន្ដែសម្រាប់បុរសជនជាតិចិនម្នាក់នេះវិញប៊ិះនឹងស្លាប់ខ្លួនដោយសារយកចង្កឹះរុកចូលទៅក្នុងរន្ធច្រមុះ។ ហេតុការណ៍ចម្លែកនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩កន្លងទៅ នៅក្នុងខេត្ត Hunan ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ បុរសម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានទៅហូបអាហារជាមួយមិត្តភក្តិនៅភោជនីយដ្ឋានមួយកន្លែង។ ក្រោយពីហូបរួចរាល់ហើយ គាត់ចាប់ផ្ដើមរមាស់ច្រមុះ ភ្លាមៗនោះគាត់ក្រោកឈរ រួចក៏យកចង្កឹះទៅរុកចូលក្នុងរន្ធច្រមុះ។ ជាយថាហេតុ គាត់បានរអិលដួលទៅលើឥដ្ឋ បណ្ដាលឲ្យចង្កឹះនោះរុកចូលកាន់តែជ្រៅទៅ។

ចង្កឹះនៅក្នុងច្រមុះ
ចង្កឹះនៅក្នុងច្រមុះ
ចង្កឹះនៅក្នុងច្រមុះ
ចង្កឹះនៅក្នុងច្រមុះ

ប្រភពបានបន្ដថា គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ លុះទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានសម្រេចចិត្តធ្វើការវះកាត់យកចង្កឹះចេញឲ្យលឿនបំផុត ព្រោះចង្កឹះនោះអាចនឹងប៉ះពាល់ដល់ក្បាល និងបណ្ដាលឲ្យស្លាប់បាន។

យ៉ាងណាមិញ ចំពោះការវះកាត់គឺបានទទួលជោគជ័យ ចំណែកបុរសនោះត្រូវសម្រាកនៅមន្ទីរពេទ្យមួយ​រយៈ​សិនដើម្បីតាមដានមុខរបួស៕

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T