ក្លិបរាត្រីមួយមាន មនុស្សយន្តរាំតោងបង្គោល កំពុងតែល្បីពេញប្រទេសបារាំង (មានវីដេអូ)

//s6.kh1.co/e0/e01e1ae612e662c3e34a85d33e22b57abb524b84.jpg
សង្គម

 ០៣-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ ក្លិបរាត្រីមួយកន្លែងក្នុងប្រទេសបារាំង កំពុងតែល្បីនិងទាក់ទាញចំណាប់អារម្មណ៍របស់មហាជនជាខ្លាំង ព្រោះតែក្លិបរាត្រីនោះ គឺមានមនុស្សយន្តរាំតោងបង្គោលឱ្យភ្ញៀវមើលកម្សាន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា មនុស្សយន្តរាំតោងបង្គោលនេះ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ទាក់ទាញចំណីចក្ខុប្លែកៗសម្រាប់បុរស ហើយវាក៏មានបំពាក់កាមេរ៉ាសុវត្ថិភាពជំនួសក្បាលវាផងដែរ។

មនុស្សយន្តរាំតោងបង្គោល
មនុស្សយន្តរាំតោងបង្គោល

សមត្ថភាពរបស់មនុស្សយន្តរាំតោងបង្គោលនេះគឺមានលក្ខណៈស្រដៀងទៅនឹងមនុស្សស្រីពិតៗដែរ ពោលគឺ វាអាចរាំបែបស៊ិចស៊ីបាន​ ទៅតាមចង្វាក់ភ្លេង ដើម្បីកំដរចំណីចក្ខុប្លែកៗថ្មីៗសម្រាប់មិត្តបុរសទាំងឡើយ។

មនុស្សយន្តរាំតោងបង្គោលនេះត្រូវបានបង្កើតឡើងយ៉ាងពិសេសដោយលោក Giles Walker ក្នុងគោលបំណងរុករកអ្វីថ្មីៗនិងអភិវឌ្ឍន៍ AI ឬ ប្រាជ្ញាសិប្បនិម្មិតឱ្យកាន់តែមានប្រសិទ្ធិភាពល្អប្រសើរឡើង។

លោក Giles Walker
លោក Giles Walker

យ៉ាងណាមិញ ម្ចាស់ក្លិបរាត្រីលោក Laurent Roue បាននិយាយថា មានភ្ញៀវខ្លះចាប់អារម្មណ៍មនុស្សយន្តនេះជាខ្លាំង ព្រោះពួកគេយល់ថា វាប្លែកភ្នែក និងស៊ីចស៊ី។

ប៉ុន្តែក៏មានអ្នករាំតោងបង្គោលម្នាក់គឺអ្នកនាង Lexi បាននិយាយយ៉ាងជឿជាក់ថា មនុស្សយន្តគឺគ្មានថ្ងៃជំនួសអ្នករាំតោងបង្គោលពិតៗបាននោះទេ ព្រោះការងារនេះទាមទារផ្នែកស្រស់ស្អាត និងសិល្បៈពិតៗ ដែលមនុស្សយន្តធ្វើមិនបាន។

ដូច្នេះប្រសិនបើលោកអ្នកជាពិសេសមិត្តៗបុរសមានឱកាសទៅលេងប្រទេសបារាំង ចង់ឃើញមនុស្សយន្តរាំតោងបង្គោលផ្ទាល់ភ្នែកនោះ លោកអ្នកអាចទៅក្លិបរាត្រី Strip Club Cafe (SC-Club) ក្នុងទីក្រុង Nantes បាន៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

មនុស្សយន្តរាំតោងបង្គោល
មនុស្សយន្តរាំតោងបង្គោល
មនុស្សយន្តរាំតោងបង្គោល
មនុស្សយន្តរាំតោងបង្គោល
លោក Giles Walker
លោក Giles Walker
មនុស្សយន្តរាំតោងបង្គោល
មនុស្សយន្តរាំតោងបង្គោល
លោក Giles Walker
លោក Giles Walker
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T