ហេងម្ល៉េះ ដើរលេងនៅចិន ទិញអីវ៉ាន់ គេឲ្យឆ្នោត មានអី ថមមី ត្រូវចិញ្ចៀនពេជ្រមួយវង់

//s5.kh1.co/d5/d5615533d22d220b117aa6600151653ed1f4f4de.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ចិន៖ កាលពីថ្មីៗនេះ លោក ថម មី និង កញ្ញា សួស វីហ្សា បានបង្ហោះរូបភាពជាច្រើនពីដំណើរកម្សាន្តរបស់ខ្លួន ទៅកាន់ប្រទេស ចិន ខណៈពេលដែលមង្គលការរបស់ពួកគេ កាន់តែជិតមកដល់ទៅហើយ។
តែអ្វីដែលមានការចាប់អារម្មណ៍ លើសពីនេះទៅទៀតនោះគឺ តារាសម្ដែងប្រុសលោក ថម មី និងជាអនាគតស្វាមីរបស់កញ្ញា សួស វីហ្សា បានសម្ដែងអារម្មណ៍រំភើបខ្លាំង ជាមួយនឹងការត្រូវឆ្នោតចិញ្ចៀនពេជ្រមួយវង់ ក្រោយទិញអីវ៉ាន់។ ដោយនៅក្នុងការបង្ហោះនោះផងដែរលោក ថមមី​ ក៏បានសរសេរថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ថាមិនចង់ផុសទេខ្លាចគេថាអួត ប៉ុន្តែពិតជារំភើបសប្បាយចិត្តខ្លាំងណាស់ កូនអ្នកស្រែដូចខ្ញុំមិនដែលចឹងទេពីមុនមក គឺមិនដែលសោះហ្មង។ មកកម្សាន្តនិងមករកស៊ីនៅប្រទេសចិន បានដើរផ្សារទិញអីវ៉ាន់ក្នុងហាងមួយកន្លែង ស្រាប់តែគេថែមសន្លឹកឆ្នោត៣សន្លឹកមកឲ្យ ខ្ញុំដើម្បីកោសផ្សងសំណាងយករង្វាន់ គុណម៉ែគុណឪគុណបារមីទាំងអស់នៅស្រុកខ្មែរយើងជួយមែន ពិតជាសំណាងមែន ខ្ញុំកោសត្រូវបានរង្វាន់ (ចិញ្ចៀនពេជ្រ មួយវង់) អរចង់ហោះហើយពីនាក់មីងម៉ាប់ ដែលសំណាងនេះគេនិយាយប្រាប់ថា ១ម៉ឺនសន្លឹកមានតែ២រង្វាន់ធំទេ តែឥឡូវខ្ញុំជាអ្នកត្រូវដំបូងគេ ហើយសម្រាប់ឆ្នាំនេះ»។

អាចនិយាយបានថា ជារឿងសំណាងមួយ ដែលមិនត្រឹមដើរលេងសប្បាយប៉ុណ្ណោះទេ ថែមទាំងទទួលបានចិញ្ចៀនពេជ្រ ត្រឡប់មកផ្ទះថែមទៀត៕
 តោះដើម្បជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
សួស វីហ្សា 
សួស វីហ្សា 
ថមមី 
ថមមី 
ថមមី 
ថមមី 
សន្លឹកឆ្នោតរបស់ថមមី
សន្លឹកឆ្នោតរបស់ថមមី
ថមមី ពេលត្រូវរង្វាន់ 
ថមមី ពេលត្រូវរង្វាន់ 
ថមមី ពេលត្រូវរង្វាន់ 
ថមមី ពេលត្រូវរង្វាន់ 
ចិញ្ចៀនពេលត្រូវរង្វាន់ 
ចិញ្ចៀនពេលត្រូវរង្វាន់ 
សួស វីហ្សាថមមី
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T