ខណៈពេលស្រីៗជាច្រើនរវល់តែលេងហ្វេសប៊ុក នារីម្នាក់នេះបានបញ្ចប់ថ្នាក់បណ្ឌិតត្រឹមអាយុ ១៩ឆ្នាំ

//s5.kh1.co/77/77de8b5503e7b9e3177384ef548edf9bab939d65.jpg
សង្គម

 ០២-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌា៖ ពាក្យចាស់លោកពោលថា អាយុគ្រាន់តែជាតួលេខ។ ពាក្យនេះពិតជាត្រឹមត្រូវបំផុត ព្រោះសម័យនេះយើងសង្កេតឃើញថា យុវជន និងយុវនារីជាច្រើនពិតជាមានសមត្ថភាពខ្លាំង និងអស្ចារ្យខុសពីជំនាន់មុនៗណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មាននារីម្នាក់មានវ័យត្រឹមតែអាយុ ១៩ឆ្នាំប៉ុណ្ណោះ អាចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត កំពុងតែទាក់ទាញចំណាប់អារម្មណ៍របស់មហាជនជាខ្លាំង។

នាងមានឈ្មោះ Naina Jaiswal ស្រុកកំណើតកើតក្នុងទីក្រុង​ Hyderabad (ហៃដ្រាបាដ) ប្រទេសឥណ្ឌា។

Naina Jaiswal
Naina Jaiswal

នាងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញពេញប្រទេសឥណ្ឌា និងតំបន់អាស៊ី ព្រោះតែនាងរៀនពូកែ អាចរៀនចប់ថ្នាក់បណ្ឌិតត្រឹមវ័យក្មេង។ លើសពីនេះទៀត នាងមិនត្រឹមតែរៀនពូកែនោះទេ សូម្បីតែផ្នែកកីឡា សិល្បៈ និងតន្រ្តីក៏ពូកែដូចគ្នា។

ជាក់ស្តែង ឪពុកម្តាយរបស់ Naina បានពន្យល់ថា ការសិក្សាគឺជាផ្នែកដ៏សំខាន់ ប៉ុន្តែក៏មិនត្រូវផ្តោតលើការសិក្សាតែមួយមុខដែរ។ ដូច្នេះបានជាពួកគាត់បានជំរុញកូនស្រីឱ្យស្វែងរកទេពកោសល្យបន្ថែមទៀត ក្រៅពីការសិក្សាដើម្បីធ្វើឱ្យនាងអាចក្លាយទៅជាមនុស្សពូកែម្នាក់នៅថ្ងៃអនាគត។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា នាង Naina ត្រូវបានឪពុកម្តាយបង្រៀននៅក្នុងផ្ទះតាំងពីអាយុ ៥ឆ្នាំមកម្ល៉េះ។ ព្រោះតែមានសមត្ថភាពខ្ពស់ខុសប្លែកពីក្មេងដទៃ នាង Naina អាចបញ្ចប់ការសិក្សាថ្នាក់ទី១០ ត្រឹមអាយុ ៨ឆ្នាំ។

Naina Jaiswal
Naina Jaiswal

លុះដល់អាយុ១៣ឆ្នាំ នាងក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញសារព័ត៌មានពីមហាវិទ្យាល័យ St. Mary's College ហើយនាងបានក្លាយទៅជាក្មេងដែលអាចរៀនចប់នៅក្នុងអាយុវ័យក្មេងបំផុតប្រចាំប្រទេសឥណ្ឌា។

នៅឈានចូលអាយុ ១៥ឆ្នាំ នាង Naina ក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Osmania ហើយនាងក៏បានបន្តរៀនថ្នាក់បណ្ឌិតរហូតដ៏អាចបញ្ចប់ថ្នាក់បណ្ឌិតត្រឹមវ័យ ១៩ឆ្នាំ។

ក្រៅពីការសិក្សា នាង Naina ក៏ជាកីឡាការិនីវាយប៉េងប៉ុងជម្រើសជាតិដ៏ល្បីមួយរូបផងដែរ ដែលបានឈ្នះមេដាយជាច្រើនរួមទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។

Naina Jaiswal
Naina Jaiswal
Naina Jaiswal
Naina Jaiswal

បន្ថែមពីនេះទៀត យុវតីដ៏ឆ្នើមម្នាក់នេះក៏មានសមត្ថភាពអាចលេងព្យាណូ ច្រៀង និងសរសេរដោយប្រើប្រាស់ដៃទាំងពីរដំណាលគ្នាទៀតផង។

ដូច្នេះ អនាគតរបស់នាងច្បាស់ជាត្រចះត្រចង់ជាក់ជាមិនខាន ហើយនាងក៏កំពុងតែត្រៀមខ្លួនចូលរួមការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ខាងមុខនេះផងដែរ។

គួរបញ្ជាក់ផងដែរថា នៅស្រុកគេ ឱ្យតែមនុស្សមានសមត្ថភាពអាចប្រលងជាប់ការធ្វើតេស្តសមស្របទៅតាមលក្ខខណ្ឌរបស់ខាងសាលាកំណត់នោះ ពួកគេអាចរៀនផ្លោះថ្នាក់បាន បើទោះបីជានៅវ័យក្មេងក៏ដោយ សំខាន់គឺសមត្ថភាព អាចរៀនទាន់គេ៕

Naina Jaiswal
Naina Jaiswal
Naina Jaiswal
Naina Jaiswal
Naina Jaiswal
Naina Jaiswal
Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T