ពិតជាប្រពៃណីណាស់ ទើបតែពេញវ័យកូនប្រុសច្បងរបស់ សាវិន ហ្វីលីព សម្រេចចិត្តបួសនាពេលខាងមុខនេះហើយ

//s6.kh1.co/ec/ec465dd4fdb27ae60b91f3d55fc90b436cb03dc3.jpg
តារា & កម្សាន្ដ

 ០២-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តជាច្រើនស្គាល់ពី តារាសម្ដែងប្រុសកូនពីរលោក សាវិន ហ្វីលីព  ជាក់ជាមិនខានជាមួយនឹងការសម្ដែងរបស់លោក ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនច្រើនមែនទែននាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀតនោះគឺ តារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាពរូបនេះ មិនត្រឹមតែមានភាពជោគជ័យលើវិថីសិល្បៈនោះទេ សូម្បីតែការងារលក់អចលនទ្រព្យរបស់លោក ក៏មានទទួលបានការគាំទ្រកាក់កបខ្លាំងណាស់ផងដែរ។
 ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក សាវិន ហ្វីលីព ក៏បានបង្ហោះរូបភាពនិងសារជាច្រើន​​​​​​ អមជាមួយនឹងកូនប្រុសច្បងរបស់ខ្លួនធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មណ៍មិនតិចនោះទេ។
នៅក្នុងសំណេរនោះផងដែរ លោក ក៏បានសរសេរថា៖

«កូនប្រុសច្បងអាយុ១៧ឆ្នាំរបស់ខ្ញុំបានសម្រេចចិត្តទៅសាងព្រះភ្នួសនៅថ្ងៃទី ១៥ កញ្ញា ២០១៩ ខាងមុខនេះហើយនៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង។ គាត់បាននិយាយយ៉ាងខ្លីមកកាន់ខ្ញុំនៅព្រឹកនេះថា បើប៉ាធ្វើបាន កូនក៍អាចធ្វើបានដូចគ្នា»

បន្ទាប់ពីបានឃើញបែបនេះហើយ គេសង្កេតឃើញមានហ្វេនៗសម្ដែងអារម្មណ៍រំភើបជាមួយនឹងលោកខ្លាំងមែនទែន តាមរយៈការខំមិន។
គួរឲ្យដឹងផងដែរ បើតាមការបង្ហោះរបស់លោកនាពេលកន្លងមក នេះជាបំណងប្រាថ្នាធំមួយដែលតារាសម្ដែងប្រុសលោក សាវិន ហ្វីលីព​ ប៉ងទុកជាយូរណាស់មកហើយ៕
 តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

សាវិន ហ្វីលីព
សាវិន ហ្វីលីព
សាវិន ហ្វីលីព
សាវិន ហ្វីលីព
សាវិន ហ្វីលីព កាលពីពេលបួស 
សាវិន ហ្វីលីព កាលពីពេលបួស 
សាវិន ហ្វីលីព និងកូនៗ
សាវិន ហ្វីលីព និងកូនៗ
កូនប្រុសរបស់ សាវិន ហ្វីលីព
កូនប្រុសរបស់ សាវិន ហ្វីលីព
សាវិន ហ្វីលីព និងកូនៗ
សាវិន ហ្វីលីព និងកូនៗ
សាវិន ហ្វីលីព និងកូនប្រុស 
សាវិន ហ្វីលីព និងកូនប្រុស 
សំណេររបស់ សាវិន ហ្វីលីព 
សំណេររបស់ សាវិន ហ្វីលីព 
សាវិន ហ្វីលីព
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T