អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើមានជំងឺអូទីស្សឹម!

//s6.kh1.co/ba/ba7a559e33312e8edc7ffb6909d51e9b23081c79.jpg
នារី

 ០២-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

របបអាហារដូច​ដឹង​ស្រាប់ សំខាន់​ណាស់​សម្រាប់​សុខភាព​យើង​ទាំង​អស់​គ្នា យ៉ាងណា​​ត្រូវ​ដឹង​ថា អាហារ​ណា​ល្អ អាហារ​ណា​មិន​ល្អ​ដែរ បើចេះ​តែ​ញ៉ាំ​ផ្តេស​ផ្តាសមិន​ត្រឹម​តែ​មិន​ជួយ​ដល់​រាង​កាយ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់សុខភាព​ទៀត​ផង ពិសេស​​បើ​យើង​កំពុង​មាន​ជំងឺ​ស្រាប់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” ចង់​លើកឡើងអាហារ​ ២ ប្រភេទគួរ​ចៀស​វាង បើ​យើង​កំពុង​មាន​ជំងឺ​អូទីស្សឹម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- អាហារមាន​ជាតិ Gluten និង Casein

ជំងឺ​អូទីស្សឹម ឬ​ហៅ​ថា Autism Spectrum Disorder (ASD) ជា​ជំងឺ​ដែល​បណ្ដាល​មក​ការ​វិវត្តរបស់​ខួរ​ក្បាល។ គ្នា​យើង​មាន​ជំងឺ​អូទីស្សឹម ច្រើន​មាន​បញ្ហា​ក្នុង​ការ​ប្រាស្រ័យទាក់ទងជាមួយ​អ្នក​ដទៃ។ ដើម្បី​បន្ថយ​រោគ​សញ្ញា​ជំងឺ​នេះគ្រូពេទ្យ​អាច​នឹង​ឲ្យ​ញ៉ាំ​របប​អាហារ​ពិសេស​មួយ​ចំនួន។

មាន​ទ្រឹស្ដី​មួយ​បាន​និយាយ​ថា គ្នា​យើង​មាន​ជំងឺ​អូទីស្សឹមងាយអាល្លែកហ្ស៊ីជាមួយ​អាហា​មាន​ជាតិ Gluten និង Casein ណាស់។ ពេល​ញ៉ាំ​អាហារ​​មាន​សារធាតុ​ទាំង​នេះ រាង​កាយ​គ្នា​យើង​ដែល​មា​ន​ជំងឺ​នឹង​បំបែក​សារធាតុមួយ​ឈ្មោះថា Peptides និង​ប្រូតេអ៊ីន ខុស​ពី​មនុស្ស​ធម្មតា​ដែល​មិន​មាន​ជំងឺ​ ហើយ​កត្តា​នេះទើប​ធ្វើ​ឲ្យ​ជំងឺ​យើងកាន់​តែ​ធ្ងន់​ធ្ងរ។ ខួរ​ក្បាល​គ្នា​យើង​កើត​ជំងឺ​អូទីស្សឹមនឹង​ច្រឡំ​ថា ​ជាតិ​ប្រូតេអ៊ីន​ទាំង​នោះដូច​នឹង​សារធាតុ​គីមី​ក្នុង​អាភៀន ហើយ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​គីមី​ទាំង​នោះនាំ​ឲ្យ​យើង​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ខ្លួន ដោយ​​អ្នក​ជំនាញ​​រក​ឃើញ​ដែរ​ថា កម្រិត​សារធាតុ​រាវ​នៅ​ក្នុង​រាង​កាយគ្នា​យើង​មាន​​ជំងឺ​អូទីស្សឹម​ក៏​មាន​ភាព​មិន​ប្រក្រតី​ដូច​គ្នា។

– សារធាតុ​ Gluten៖ សារធាតុ​នេះ ​អាច​រក​ឃើញ​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិដូចជា ស្រូវ​សាលី និង​ស្រូវ Barley នំប៉័ង នំ Pretzels នំ​ខេក ប៉ាស្តា ជាទូទៅ ជាតិ​គ្លុយទែនទេ។ ​តម​ញ៉ាំ​ជាតិ​គ្លុយ​ទែនអាច​ជារឿង​ពិបាក ប៉ុន្តែយើង​​អាច​ពិនិត្យ​មើល​លើ​ស្លាកផលិត​ផល​អាច​មាន​បញ្ជាក់​ មានជាតិ​​​គ្លុយទែន ឬគ្មាន​បាន ដោយ​មាន​សរសេរថា Gluten-free។
– សារធាតុ​ Casein៖ សារធាតុ​ Casein អាច​រក​ឃើញ​មាន​ក្នុង​អាហារ​​មាន​ជាតិ​ស្ករឡាក់​តូស (Lactose) ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អាហារ​​មួយ​ចំនួនដាក់​ស្លាក​ថាគ្មាន​ជាតិ​ទឹក​ដោះគោ (Dairy-free) ឬគ្មាន​ជាតិ​ឡាក់តូស (Lactose-free) ក៏​នៅ​តែ​អាច​មាន​ជាតិ​បាន​ដែរ។ ដោយ​សារ​តែ​ផលិតផល​​ពី​ទឹក​ដោះគោជា​ប្រភព​ល្អ​បំផុត​របស់​វីតាមីន D និងជាតិ​កាល់ស្យូម ដូច​នេះ​គ្នា​យើង​មាន​ជំងឺអូទីស្សឹម គួរ​តែ​ស្វែង​រក​ប្រភព​អាហារ​ផ្សេង​ទៀត​ឲ្យ​មាន​កម្រិត​សារធាតុ​ទាំង​នេះ​គ្រប់​គ្រាន់ ដើម្បី​បំពេញ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ។

២- សណ្ដែក​សៀង និង​ផលិតផល​ពី​សណ្ដែក​សៀង

សណ្ដែកសៀង​ និង​ផលិតផល​ពី​សណ្ដែក​សៀង អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​ហ្សែនបណ្ដាល​ឲ្យ​មាន​អាលែកហ្ស៊ី​អាហារ ហើយ​​បញ្ហា​នេះ​អាច​ធ្វើ​ឲ្យជំងឺ​អូទីស្សឹមយើង​​កាន់​តែ​ធ្ងន់​ធ្ងរ។

​ទំនាក់ទំនង​រវាង​ផលិត​ផលមាន​ប្រភព​ពី​សណ្ដែក​សៀង​ និង​អាការៈ​ប្រកាច់​លើក្មេងៗកើត​ជំងឺ​អូទីស្សឹមក៏​អាច​កើត​មាន​ដូច​គ្នា មាន​ន័យ​ថា ​បើពេល​ក្មេងមាន​ជំងឺ​អូទីស្សឹម​តាំង​ពី​តូច ហើយ​បាន​​ញ៉ាំ​ផលិត​ផល​មាន​ជាតិ​ប្រូតេអ៊ីន​ពី​សណ្ដែក​សៀង នោះ​ពេល​ពេញ​វ័យ​នឹង​អាច​មានអា​ការៈកាន់​តែ​​ប្រកាច់​ច្រើន។ អាការៈ​ប្រកាច់អាច​នឹង​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​គ្នា​យើង​មាន​​ជំងឺនេះ ដោយ​សារ​តែ​សកម្មភាព​អេឡិកទ្រិចនៅ​ក្នុង​ខួរ​ក្បាល​ខុស​ប្រក្រតី។ ផលិតផល​ពី​សណ្ដែក​សៀង​រួម​មាន ទឹក​ស៊ីអ៊ីវ ប្រេង​សណ្ដែក​សៀង តៅហ៊ូ និង​ទឹក​សណ្ដែក។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T