ប្លែកណាស់! ពីធីអាពាហ៍ពិពាហ៍របស់កសិករមួយគូ យកស្ពៃក្ដោបនិងផ្កាខាត់ណាមកតុបតែងជំនួសផ្កា

//s6.kh1.co/80/8015413d633d345e9611494db6b280e4a2171624.jpg
សង្គម

 ០២-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ហ្វីលីពីន៖ ជាទូទៅ ពិធីអាពាហ៍ពិពាហ៍តែងតែយកផ្កាមកតុបតែងឲ្យមានភាពស្រស់ស្អាត ប៉ុន្ដែសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់កសិករមួយគូកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយពួកគេយកស្ពៃក្ដោបនិងផ្កាខាត់ណាមកតុបតែងជំនួសផ្កាទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ពិធីរៀបអាពាហ៍ពិពាហ៍រវាងនាង Claver និងលោក Fleann Molot គឺត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងខេត្ត Benguet ក្នុងប្រទេសហ្វីលីពីន តាំងពីខែកក្កដា ឆ្នាំ២០១៩មកម៉្លេះ។ ប៉ុន្ដែទើបតែបែកធ្លាយរូបថតនៅលើបណ្ដាញអ៊ិនធើណែតកាលពីថ្មីៗនេះ។ គូស្នេហ៍មួយគូនេះគឺជាកសិករដាំដំណាំដូចគ្នា។ សម្រាប់ការរៀបចំតុបតែងបន្លែនៅថ្ងៃអាពាហ៍ពិពាហ៍ក្នុងព្រះវិហារគឺជាគំនិតរបស់មីងខាងកូនកំលោះ ដើម្បីអាចសន្សំការចំណាយប្រាក់ទៅលើផ្កា។ ការតុបតែងនោះគឺត្រូវប្រើបន្លែស្ពែក្ដោបនិងផ្កាខាត់ណាអស់ចំនួន១០០គីឡូក្រាម។

ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ

ប្រភពបានបន្ដថា បន្ទាប់ពីចប់កម្មវីធី បន្លែដែលបានរៀបចំតុបតែងទាំងនោះគឺមិនបានបោះចោលទៅណាទេ គឺចែកជូនដល់ភ្ញៀវទាំងអស់ដែលបានចូលរួម។ ឥតន័យនៃបន្លែសម្រាប់ប្រជាជននៅក្នុងខេត្ត Benguet គឺមានន័យថា សន្តិសុខ សុភមង្គល និងវិបុលសុខ។

ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ

យ៉ាងណាមិញ ក្រោយពីបញ្ចប់ពិធីអាពាហ៍ពិពាហ៍គូស្នេហ៍កសិករនេះហើយ មីងរបស់កូនកំលោះមានគម្រោងរៀបចំតុបតែងបន្លែបែបនេះទៀតសម្រាប់ពិធីអាពាហ៍ពិពាហ៍ក្មួយៗ ឬសាច់ញាតិដ៏ទៃទៀតនៅថ្ងៃខាងមុខ។

សម្រាប់ពិធីអាពាហ៍ពិពាហ៍នេះដែរ មានមហាមួយចំនួនបានចាត់ទុកថាជាការរៀបចំដែលខុសប្លែកពីគេ មានសភាពស្រស់ស្អាត និងអាចសន្សំប្រាក់បានច្រើនទៀតផង៕ 

ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T