មិនគួរមើលរំលង! លោកតាចំណាស់ជនជាតិថៃ អាយុ១២៨ឆ្នាំ បង្ហើបប្រាប់ពីអាថ៌កំបាំង ដែលជួយឲ្យគាត់មានសុខភាពល្អ និងអាយុវែង!

//s6.kh1.co/81/81fe9c74185c78f1f204a94d756ac98fdb34969a.jpg
សង្គម

 ០២-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ បុរសវ័យចំណាស់ជនជាតិថៃម្នាក់ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជនជាច្រើន ក្រោយបានទម្លាយពីអាយុពិត ១២៨ឆ្នាំ និងជាពិសេសនោះ គាត់ថែមទាំងបានបង្ហើបប្រាប់ពីអាថ៌កំបាំង ដែលជួយឲ្យគាត់មានសុខភាពល្អ និងអាយុវែងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកតា Orn Parnchompoo
លោកតា Orn Parnchompoo

បុរសវ័យចំណាស់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោកតា Orn Parnchompoo មានអាយុ ១២៨ឆ្នាំ។ បច្ចុប្បន្នលោកតា Orn រស់នៅក្នុងភូមិ None Somboon ស្រុក Sitart ភាគពាយព្យប្រទេសថៃ។

បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា តាមរយៈការបង្ហាញ ក៏ដូចជាផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណលោកតា Orn គឺគាត់បានកើតនៅថ្ងៃទី៩ មេសា ឆ្នាំ១៨៩១ (ក្នុងរជ្ជកាលស្ដេច King Rama V) ខណៈបើគិតមកទល់នឹងពេលនេះ លោកតា Orn ពិតជាមានអាយុ ១២៨ឆ្នាំ យ៉ាងពិតប្រាកដមែន។

សព្វថ្ងៃលោកតា Orn រស់នៅរួមគ្នាជាមួយនឹងប្រពន្ធ ដែលមានវ័យក្មេងជាងគាត់ អាយុ៧០ឆ្នាំ គឺលោកយាយ Song Parnchompoo និងកូនចំនួន៧នាក់ និងចៅៗចំនួន១១នាក់ផងដែរ។ ​

បើតាមការឲ្យដឹងពីលោកតា Orn បានលើកឡើងថា ចំពោះមូលហេតុដែលជួយឲ្យគាត់មានសុខភាពល្អ និងអាយុវែងបែបនេះ វាអាចចាត់ទុកបានថា ជារឿងដ៏សាមញ្ញមួយដែលគ្រប់គ្នាអាចធ្វើបាន។ ពោលគឺ លោកតាបានអះអាងថា គ្រាន់តែទទួលទានរបរអាហារដែលស្អាត ទៀតទាត់ (ចម្អិនឆ្អិន ហូបស្អាត ផឹកស្អាត) និងហាត់ប្រាណតាមលទ្ធភាពដែលអាចធ្វើបានតែប៉ុណ្ណោះ។

លោកតា Orn Parnchompoo
លោកតា Orn Parnchompoo

ជាក់ស្តែង ថ្វីបើវ័យចំណាស់មែនពិត ប៉ុន្តែលោកតា Orn នៅតែឆ្លៀងធ្វើការងារផ្ទះមិនទំនេរដៃ ដូចជាកាន់អម្បោសបោសសម្អាតផ្ទះ និងឡើងចុះជណ្តើរជាដើម ដែលនេះអាចជួយឲ្យគាត់មានសុខភាពល្អ មិនទ្រុឌទ្រោមដូចចាស់ដទៃ។

លោកតា Orn និយាយថា៖

«មិត្តភក្តិរបស់ខ្ញុំបានស្លាប់អស់ហើយ ហើយខ្ញុំក៏នៅតែនឹកដល់ពួកគេផងដែរ។ ប្រសិនបើអាចទៅរួច ខ្ញុំចង់រស់ឲ្យបានយូរដល់អាយុ ២០០ឆ្នាំ» ។

 អត្តសញ្ញាណប័ណ្ណរបស់លោកតា Orn
 អត្តសញ្ញាណប័ណ្ណរបស់លោកតា Orn

គួរឲ្យដឹងផងដែរថា បើផ្អែកតាមចំណាត់ថ្នាក់របស់វីគីភីឌា (Wikipedia) នាពេលកន្លងមក បុរសដែលមានវ័យចំណាស់ជាងគេបង្អស់ គឺបានទៅលើលោកតា Gustav Gerneth ជនជាតិអាល្លឺម៉ង់ មានអាយុ១១៣ឆ្នាំ និង៣១៦ថ្ងៃ។

យ៉ាងណាមិញ គ្រប់គ្នាក៏បានជូនពរដល់លោកតា Orn ឲ្យមានសុខភាពល្អ និងអាយុកាន់តែវែងជាងនេះផងដែរ៕​

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T