ឡូយអស់ស្ទះ!! ចេញវ៉ៃក្រៅស្រុកលើកដំបូង អេលីត សាន់ ផ្ដួលកីឡាករថៃត្រឹមទឹកទី១ (មានវីដេអូ)

//s4.kh1.co/f6/f6ff3134deac3d509e2d30c5c2d515a83de59c00.jpg
កីទ្បា

 ០២-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី MX Muay Xtreme នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សិស្សគុនមកពីក្លិបឆ្មារសសែនសុខ អេលីត សាន់ បានប្រកួតឈ្នះកីឡាករថៃ ខមសន ដោយម្ចាស់ផ្ទះត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករថៃ ខមសន និងកីឡាករ អេលីត សាន់ (ស្ដាំ)
  កីឡាករថៃ ខមសន និងកីឡាករ អេលីត សាន់ (ស្ដាំ)

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៦២គីឡូក្រាម និងមានតែ​ ៣ទឹកប៉ុណ្ណោះ។ ចាប់ផ្ដើមទឹកទី១ កីឡាករទាំងពីរមិនបានបង្អង់យូរ ដោយបានសម្រុកគ្នាខ្លាំងៗទៅវិញទៅមករហូតកីឡាករកម្ពុជា អេលីត សាន់ បានបែកនៅចិញ្ចើមខាងឆ្វេង។ ប៉ុន្តែអ្វីៗបានប្ដូរផ្លាស់ដោយអេលីត សាន់ បានសងពីឈាម ទៅវាយកីឡាករថៃវង្វេង ឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង៕

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ចង់ឃើញថាការប្រកួតនោះ ល្អមើលយ៉ាងណា សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូខាងក្រោម៖

វីដេអូនៃការប្រកួត
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T