ខ្លាំងបាត់! ម្ចាស់ផ្ទះជួលឲ្យមកជួសជុលដំបូល បែរជាទៅបន្ទោរបង់ដាក់លើដំបូលផ្ទះគេទៅវិញ

//s4.kh1.co/0c/0c17374b33668844bb725f358d16d4749d2aa844.jpg
សង្គម

 ០២-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ បុរសជាម្ចាស់ផ្ទះខឹងយ៉ាងខ្លាំងនៅពេលដែលដឹងថា ជាងជួសជុលផ្ទះ បានបន្ទោរបង់ដាក់លើដំបូលរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) ជាម្ចាស់ផ្ទះមួយខ្នងនៅក្នុងទីប្រជុំជន Skegness នាប្រទេសអង់គ្លេស បានជួលជាងជួសជុលដំបូលផ្ទះ ព្រោះដំបូលរបស់គាត់មានបញ្ហាលិចទឹកនៅពេលភ្ញៀងធ្លាក់ម្ដងៗ។ នៅពេលកំពុងជួសជុលដំបូល បុរសដែលជាជាង បានបន្ទោរបង់នៅលើដំបូល រួចថតរូបភាពរបស់ខ្លួនផ្ញើទៅកាន់មិត្តភក្ដិ។ ប៉ុន្មានម៉ោងក្រោយមក រូបភាពនោះក៏ត្រូវបានបង្ហោះពេញបណ្ដាញអ៊ិនធើណែត ធ្វើឲ្យម្ចាស់ផ្ទះឃើញដូច្នេះ ក៏ផ្ទុះកំហឹងឡើងទៅមើល ទើបឃើញដូចក្នុងរូបភាពពិតមែន។

រូបភាពដែលជាងជួសជុលថតដោយខ្លួនឯង
រូបភាពដែលជាងជួសជុលថតដោយខ្លួនឯង
រូបភាពដែលម្ចាស់ផ្ទះបានថត
រូបភាពដែលម្ចាស់ផ្ទះបានថត

បុរសជាម្ចាស់ផ្ទះបាននិយាយថា៖

«នៅពេលដែលខ្ញុំបានឃើញរូបភាពនោះ ជាងជួសជុលបានចាកចេញបាត់ទៅហើយដែលមិនទាន់បានជួសជុលរួចរាល់ទេ។ មុនពេលចាប់ផ្ដើមជួសជុល ខ្ញុំក៏បានប្រាប់ទៅគាត់ដែរថា បើចង់ប្រើប្រាស់បន្ទប់ទឹក គាត់អាចប្រើបន្ទប់ទឹកនៅផ្ទះបាយបាន។ ក្រោយពីកើតរឿងបែបនេះមក ខ្ញុំក៏បានផ្ញើរូបភាពនោះទៅឲ្យខាងក្រុមហ៊ុនជួសជុលមើលផងដែរ។ ប្រហែលជាម្ចាស់ក្រុមហ៊ុនខឹងខ្លាំងហើយចំពោះអាកប្បកិរិយាបុគ្គលិកបែបនេះ។»

យ៉ាងណាមិញ បុរសជាម្ចាស់ផ្ទះមិនព្រមបង់ថ្លៃឈ្នួលទៅឲ្យខាងក្រុមហ៊ុននោះទេ។ បន្ទាប់មកគាត់ក៏បានស្វែងរកជាងជួសជុលថ្មីពីក្រុមហ៊ុនមួយផ្សេងទៀតដើម្បីជួសជុលបន្ដ៕

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T