ប្រជាជនម៉ាឡេស៊ីនាំគ្នាសម្រុកដណ្តើមគ្នាទិញអាវម៉ាកល្បីមួយ បង្កឱ្យមានការរញ៉េរញ៉ៃពេញហាង (មានវីដេអូ)

//s5.kh1.co/76/76bdd494e611505f767cf3222bc47381539278b7.jpg
សង្គម

 ០២-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ ថ្មីៗនេះ ហាង UNIQLO បានដាក់លក់អាវម៉ាក់ល្បីមួយជាប្រភេទអាវ KAWS ក្នុងតម្លៃពិសេស​ ស្រាប់តែមានប្រជាជនម៉ាឡេស៊ីជាច្រើននាក់ នាំគ្នាសម្រុកចូល ដណ្តើមគ្នាទិញអាវនោះ បង្កឱ្យមានភាពរញ៉េរញ៉ៃពេញហាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូនៃសកម្មភាពនេះត្រូវបានចែកចាយចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ដោយបង្ហាញឱ្យឃើញពីសកម្មភាពនៃមនុស្សម្នាជាច្រើនបានតម្រង់ជួរគ្នាជាច្រើន មុនពេលហាងបើកទ្វារ ហើយស្រាប់តែហាងបើកទ្វារភ្លាម ពួកគេក៏សម្រុកចូល ដណ្តើមគ្នាយកអាវ KAWS នោះ។

យោងតាមប្រភពបានឱ្យដឹងថា គ្រាន់តែរយៈពេលត្រឹម ២នាទីប៉ុណ្ណោះ អាវយឺត KAWS នោះក៏ត្រូវបានគេយកអស់រលីង។

យ៉ាងណាមិញ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានធ្វើការរិះគន់ពួកគេផងដែរថា ដូចជាគ្មានសណ្តាប់ធ្នាប់ខ្លាំងពេកហើយ។ អ្នកខ្លះក៏បាននិយាយថា ជាក់ស្តែង អ្នកដែលទៅទិញទាំងនោះ ពួកគេគឺជាជនឆ្លៀតឱកាស ដែលទិញអាវទាំងនោះរួច ហើយក៏ដាក់លក់នៅលើអនឡាញជាមួយនឹងតម្លៃគុណនឹងពីរជាដើម៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពនៅក្នុងហាង UNIQLO មួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី
រូបភាពនៅក្នុងហាង UNIQLO មួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T