ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ចាប់ផ្តើមដំណើរការហោះហើរដំបូងពីភ្នំពេញទៅហ្វូចូវដោយជោគជ័យ មួយជើងចាប់ផ្តើមពី ១៣៩ ដុល្លារតែប៉ុណ្ណោះ តម្លៃសរុបទាំងអស់!

//s5.kh1.co/d8/d846d35845485709930dff5ff1c2c37a24697fe9.jpg
សង្គម

 ០១-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅថ្ងៃទី ៣១ ខែសីហា ជាមួយយន្តហោះ Airbus A319 របស់ក្រុមហ៊ុនអាកាសចរណ៍​ ខេមបូឌា អ៊ែរវ៉េ ដែលមានជើងហោះហើរលេខ KR 901 បានចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ១៥ និង ៥០ នាទីរសៀល ហើយចុះចតយ៉ាងរលូននៅអាកាសយានដ្ឋានអន្តរជាតិឆាងលិកហ្វូចូវនៅម៉ោង ២០ និង ៥ នាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាព្រឹត្តិការណ៍ដើម្បីបង្ហាញថាក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានបើកការហោះហើរលើកដំបូងពីភ្នំពេញទៅកាន់ប្រទេសចិន។ ថ្នាក់ដឹកនាំរបស់អាកាសយានដ្ឋានអន្តរជាតិហ្វូចូវបានអញ្ជើញភ្ញៀវ និងអ្នកតំណាងនៃក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា​ អ៊ែរវ៉េ ដើម្បីចូលរួមក្នុងសកម្មភាពស្វាគមន៍ការហោះហើរលើកដំបូងមកកាន់ហ្វូចូវនៅអាកាសយានដ្ឋានអន្តរជាតិហ្វូចូវ។

ក្រោយមកយន្តហោះបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិហ្វូចូវ ហើយត្រឡប់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញនៅម៉ោង ២៣ និង ៣៥ នាទីដែលនេះជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់មួយ ដែលបង្ហាញពីការបញ្ចប់ដោយជោគជ័យនូវជើងហោះហើរត្រង់មួយ លើកដំបូងរវាងភ្នំពេញនិងហ្វូចូវ។

ដើម្បីរម្លឹកដល់ថ្ងៃដ៏ពិសេសនេះក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានរៀបចំអំណោយដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកដំណើរគ្រប់រូប ដើម្បីអបអរសាទរភាពជោគជ័យនៃការហោះហើរលើកដំបូងនេះ។

ក្រុមហ៊ុនអាកាសចរណ៍​ ខេមបូឌា អ៊ែរវ៉េ
ក្រុមហ៊ុនអាកាសចរណ៍​ ខេមបូឌា អ៊ែរវ៉េ

ជើងហោះហើរត្រូវបានគេដឹងថានេះគឺជាជើងហោះហើរត្រង់ដំបូង ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ចុះបញ្ជីក្នុងស្រុករបស់កម្ពុជា ដែលហោះហើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។ វាក៏ជាជើងហោះហើរត្រង់តែមួយរវាងភ្នំពេញ និងហ្វូចូវមកទល់នឹងពេលបច្ចុប្បន្ននេះ។ ជើងហោះហើរនេះផ្តល់នូវដំណោះស្រាយធ្វើដំណើរងាយស្រួលជាងមុន សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងទីក្រុងទាំងពីរ និងបំពេញចំពោះតម្រូវការធ្វើដំណើររបស់អ្នកដំណើរទាំង អ្នកដំណើរដែលមានគោលបំណងកម្សាន្ត និងអាជីវកម្ម ក្នុងចំណោមទីក្រុងផ្សេងទៀតនៅក្នុងខេត្តហ្វូជាន។

លើសពីនេះក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក៏បានផ្តល់ជូននូវតម្លៃពិសេសនៅដំណាក់កាលដំបូងនៃរយៈពេលនៃការបើកលក់ ដោយសំបុត្រសំរាប់មួយជើងមានតម្លៃទាបដល់ ១៣៩ ដុល្លារហើយការធ្វើដំណើរទៅមកនៅទាបដល់ ១៩៩ ដុល្លារ​ ជាតម្លៃដែលបាន​រួម​បញ្ចូលទាំងពន្ធ។ អ្នកដំណើរអាចចូលទៅកាន់គេហទំព័រផ្លូវការ Facebook, Twitter, Instagram និង WeChat របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ សម្រាប់ព័ត៌មានលម្អិតនិងការកក់សំបុត្រទុកជាមុន។

ព័ត៌មានអំពីការហោះហើរជាក់លាក់មានដូចខាងក្រោម៖

ក្រុមហ៊ុនអាកាសចរណ៍​ ខេមបូឌា អ៊ែរវ៉េ
ក្រុមហ៊ុនអាកាសចរណ៍​ ខេមបូឌា អ៊ែរវ៉េ

សម្គាល់៖ ពេលវេលាដែលបានបង្ហាញទាំងអស់គឺជាម៉ោងក្នុងស្រុក។ ព័ត៌មានលម្អិតត្រូវយោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ៕

ប្រមូសិន
ប្រមូសិន
ក្រុមហ៊ុនអាកាសចរណ៍​ ខេមបូឌា អ៊ែរវ៉េ
ក្រុមហ៊ុនអាកាសចរណ៍​ ខេមបូឌា អ៊ែរវ៉េ
ក្រុមហ៊ុនអាកាសចរណ៍​ ខេមបូឌា អ៊ែរវ៉េ
ក្រុមហ៊ុនអាកាសចរណ៍​ ខេមបូឌា អ៊ែរវ៉េ
ក្រុមហ៊ុនអាកាសចរណ៍​ ខេមបូឌា អ៊ែរវ៉េ
ក្រុមហ៊ុនអាកាសចរណ៍​ ខេមបូឌា អ៊ែរវ៉េ
ក្រុមហ៊ុនអាកាសចរណ៍​ ខេមបូឌា អ៊ែរវ៉េ
ក្រុមហ៊ុនអាកាសចរណ៍​ ខេមបូឌា អ៊ែរវ៉េ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T