ស្ត្រីម្នាក់អាងអំណាច ទះកំផ្លៀងសន្ដិសុខព្រោះតែមិនព្រមយកអាហារទៅឲ្យនាងដល់បន្ទប់ (មានវីដេអូ)

//s4.kh1.co/93/9303e9ae7c1afc61e001a7cc4c3ac2df51621e86.jpg
សង្គម

 ០១-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ ស្ត្រីម្នាក់អាងខ្លួនមានអំណាច ហ៊ានលើកដៃទះកំផ្លៀងសន្ដិសុខព្រោះតែមិនព្រមយកអាហារដែលនាងកុម៉្មង់ទៅឲ្យដល់បន្ទប់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ វេលាម៉ោង៤:១៥នាទីរសៀល នៅខុនដូមួយកន្លែង ក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានបញ្ចេញអត្តសញ្ញាណត្រឹមឈ្មោះ Datin (ប្រពន្ធអ្នកមានអំណាច) បានកុម៉្មង់អាហារពីភោជនីយដ្ឋានតាមអនឡាញ។ នៅពេលដែលអ្នកដឹកជញ្ជូនមកដល់ខុនដូ សន្ដិសុខបានប្រាប់នាងឲ្យចុះទៅខាងក្រោមដើម្បីទទួលអាហាររបស់នាង។ នាងក៏បានបញ្ជាសន្តិសុខឲ្យយកអាហារមកដល់មុខបន្ទប់របស់នាង ប៉ុន្ដែសន្ដិសុខមិនព្រមព្រោះវាខុសទៅនឹងច្បាប់ការងាររបស់សន្ដិសុខ ម៉្យាងវិញទៀតវាមិនមែនជាកាតព្វកិច្ចដែលសន្តិសុខត្រូវធ្វើ។

អ្នកគ្រប់គ្រងខុនដូបានឲ្យដឹងដែរថា ខាងខុនដូមិនអនុញ្ញាតឲ្យអ្នកដឹកជញ្ជូនឡើងទៅជាន់ខាងលើនោះទេ ព្រោះដើម្បីការពារសុត្ថិភាពជូនភ្ញៀវដែលស្នាក់នៅ។

យោងតាមវីដេអូដែលបានថតជាប់កាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ស្ត្រីដែលអាងខ្លួនមានអំណាចនោះ កំពុងបញ្ចេញអាកប្បកិរិយាមិនពេញចិត្ត រួចក៏ដើរទៅទះសន្ដិសុខមួយកំផ្លៀង។ សន្ដិសុខនោះបានត្រឹមតែឈរឱបដៃនៅស្ងៀមប៉ុណ្ណោះ។

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ

យ៉ាងណាមិញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ អ្នកគ្រប់គ្រងខុនដូក៏បានដាក់ពាក្យប្ដឹងទៅប៉ូលិស ព្រោះវាជាអាកប្បកិរិយាអសីលធម៌ដែលមិនគួរកើតមាន៕ 

សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T