វេជ្ជបណ្ឌិតម្នាក់ កំពុងទទួលបានការកោតសរសើរ ក្រោយវះកាត់ឲ្យអ្នកជំងឺ ៧ដងជាប់គ្នា រួចសម្រាកនៅលើឥដ្ឋ

//s6.kh1.co/2b/2bae89c9cf19a6ea33ea581553355f91271cec94.jpg
សង្គម

 ០១-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ចិន៖ រូបថតមួយសន្លឹកកំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន ដែលបង្ហាញឲ្យឃើញវេជ្ជបណ្ឌិតម្នាក់កំពុងសម្រាកនៅលើឥដ្ឋ ក្រោយពីវះកាត់ឲ្យអ្នកជំងឺចំនួន៧ដងជាប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា លោកវេជ្ជបណ្ឌិត Dai Yu គឺជាអនុប្រធាននៃនាយកដ្ឋានផ្នែកឆ្អឹង នៅមន្ទីរពេទ្យ Longgang Central ក្នុងទីក្រុង Shenzhen ប្រទេសចិន។ លោកវេជ្ជបណ្ឌិត ព្រមទាំងគ្រូពេទ្យផ្សេងៗទៀតមានភារកិច្ចក្នុងការវះកាត់ចំនួន១០ដង នៅក្នុងថ្ងៃនោះ។ ការវះកាត់អ្នកជំងឺគឺចាប់ផ្ដើមពីម៉ោង៨:០០នាទីព្រឹក និងត្រូវធ្វើការវះកាត់ចំនួន៧ដងជាប់គ្នា ដោយមិនបានសម្រាកបន្ដិចឡើយ។

លោក​វេជ្ជបណ្ឌិត Dai Yu
លោក​វេជ្ជបណ្ឌិត Dai Yu

ប្រភពបានបន្ដថា បន្ទាប់ពីវះកាត់៧ដងរួចមក លោកវេជ្ជបណ្ឌិតត្រូវត្រៀមការវះកាត់បន្ដទៀតនៅវេលាម៉ោង ៥:០០នាទីល្ងាច។ ឆ្លៀតពេលនោះ លោកវេជ្ជបណ្ឌិតក៏បានដាក់ខ្លួនអង្គុយសម្រាកទៅលើឥដ្ឋប្រមាណ១០នាទី នៅក្នុងបន្ទប់វះកាត់ផ្ទាល់តែម្ដង។ គ្រូពេទ្យម្នាក់ឃើញដូច្នេះក៏បានថតរូបលោកវេជ្ជបណ្ឌិតមួយន្លឹកទៅបង្ហោះនៅលើបណ្ដាញសង្គម ធ្វើឲ្យមហាជនជាច្រើនកោតសរសើរថា គាត់គឺពិតជាវីរបុរសពិតមែន។ លោកវេជ្ជបណ្ឌិតបានបន្ទាបខ្លួនពីការសរសើរ ដោយនិយាយថា គាត់គ្រាន់តែបំពេញតួនាទីជាវេជ្ជបណ្ឌិតប៉ុណ្ណោះ ដែលត្រូវធ្វើឲ្យអ្នកជំងឺជាសះស្បើយបានលឿនតាមដែលអាចធ្វើទៅបាន។ សម្រាប់ការវះកាត់ទាំងអស់ត្រូវបានបញ្ចប់ត្រឹមម៉ោង៩:០០នាទីយប់ក្នុងថ្ងៃដដែល។

លោកវេជ្ជបណ្ឌិតកំពុងសម្រាក
លោកវេជ្ជបណ្ឌិតកំពុងសម្រាក
ទិដ្ឋភាពក្នុងបន្ទប់វះកាត់
ទិដ្ឋភាពក្នុងបន្ទប់វះកាត់

យ៉ាងណាមិញ ក្រោយពីមានការសរសើរ ក៏មានមហាជនមួយចំនួនមានមតិថា ហេតុអ្វីបានជាមានការវះកាត់ជាច្រើនដងក្នុងថ្ងៃតែមួយ គួរតែមានពេលសម្រាកសម្រាប់វេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យ ដើម្បីឲ្យពួកគេអាចបំបាត់ភាពតានតឹងនិងស្មុគស្មាញបានខ្លះ៕ 

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T