វាសនាក្រុម F(x) ទៅជាយ៉ាងណា? បើថ្ងៃនេះ Amber ប្រកាសដើរចេញពី SM បាត់ហើយ

//s4.kh1.co/ce/ce970d1c2809d0b1ec6d2e9a74c81a4f0d6820a2.jpg
តារា & កម្សាន្ដ

 ០១-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ នាង Amber សមាជិកក្រុម F(x) បានបង្ហោះសារយ៉ាងវែងក្នុងគណនី IG ដើម្បីប្រកាសប្រាប់អ្នកគាំទ្រថា ខ្លួនសម្រេចចិត្តដើរចេញពីទ្រនំយូរឆ្នាំ ផលិតកម្ម SM Entertainment ហើយ បន្ទាប់ពីចំណាយពេលជាង ១២ ឆ្នាំជាមួយផលិតកម្មនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នាង Amber បានសរសេរសារជាភាសាកូរ៉េ និងអង់គ្លេសបែបនេះថា៖ 

“សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំចង់ប្រកាសប្រាប់អ្នកទាំងអស់គ្នាថា កុងត្រារបស់ខ្ញុំជាមួយផលិតកម្ម​ SM Entertainment បានបញ្ចប់ត្រឹមថ្ងៃនេះហើយ ហើយខ្ញុំក៏សម្រេចចិត្តដើរចេញពីផលិតកម្មនេះផងដែរ។ ចេញពីចិត្តរបស់ខ្ញុំ ខ្ញុំពិតជាចង់អរគុណដល់អ្នកទាំងអស់គ្នា ដែលជឿជាក់លើខ្ញុំ ហើយដែលតែងតែនៅជាមួយខ្ញុំរយៈពេលជាច្រើនឆ្នាំមកនេះ។ ឆាប់ៗខាងមុខនេះ ខ្ញុំនឹងបង្ហាញអ្វីដែលថ្មីរបស់ខ្ញុំ សម្រាប់ការបើកទំព័រថ្មីនៃការងាររបស់ខ្ញុំ។ ម្តងទៀត ខ្ញុំពិតជាអរគុណដល់អ្នកទាំងអស់គ្នាខ្លាំងណាស់”។

គួររម្លឹកដែរថា នាង Amber បានចូលផលិតកម្ម SM entertainment នៅឆ្នាំ ២០០៨ បន្ទាប់ពីធ្វើការប្រឡងក្នុងកម្មវិធី Global Audition។ បន្ទាប់មកនាងក៏បានក្លាយខ្លួនជាសមាជិកក្រុម f(x) ក្នុងឆ្នាំ ២០០៩។

ចំពោះរឿងរ៉ាវដើរចេញពីផលិតកម្មរបស់នាង Amber ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ព្រោះថាទើបតែមួយខែមុន នាងនិងសមាជិកក្រុមបានសម្តែងរួមគ្នាជាលើកដំបូងក្រោយបាត់មុខអស់៤ឆ្នាំ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រមានសង្ឃឹមថា ពួកគេនឹងត្រឡប់មកវិញជាមួយបទចម្រៀងថ្មីឆាប់ៗ ក៏ប៉ុន្តែបែរជាព្រឹកមិញនេះ នាងបានបង្ហោះសារបែបនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រពួកគេខូចចិត្តមិនតិចនាក់នោះទេ។ ហើយគ្រប់គ្នាក៏កំពុងតែបារម្ភអំពីវាសនារបស់ក្រុម f(x) នឹងទៅជាយ៉ាងណា ក្រោយកើតរឿងរ៉ាវបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Amber
Amber
Amber
Amber
Amber
Amber
សាររបស់ Amber
សាររបស់ Amber
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T