ជិតភ្ជុំបិណ្ឌ តារាខ្លួនក្មេងសម្លេងចាស់ អ៊ុក សុវណ្ណារី និង ធឿន បូរី ចេញបទថ្មីរួមគ្នា ពីរោះកប់ (មានចម្រៀង)

//s5.kh1.co/a2/a2469f936e150dabc40dfb2efd65e9e338f06310.jpg
តារា & កម្សាន្ដ

 ០១-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយពីតារាចម្រៀងខ្លួនក្មេងសម្លេងចាស់ពីរដួង កុមារី អ៊ុក សុវណ្ណារី និងកុមារា ធឿន បូរី ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ប្អូនទាំងពីរ ព្រោះថាប្រជាប្រិយភាពរបស់តារាវ័យក្មេងទាំងពីរនេះ គឺពិតជាមិនធម្មតានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញនេះ អ្នកទាំងពីរបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន ក្រោយឃើញពួកគេចេញបទចម្រៀងមួយបទច្រៀងឆ្លើយឆ្លង មានចំណងជើងថា “កម្លោះឌីដង ក្រមុំតវ៉ា” សម្រាប់ទុកឲ្យអ្នកគាំទ្ររាំលេងកម្សាន្ត និងអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ក្នុងនោះដែរ សម្រាប់បទចម្រៀងទើបតែចេញក្តៅៗនេះ តារាចម្រៀងវ័យក្មេងទាំងពីរ នៅតែមិនធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងនោះទេ ព្រោះថាសម្លេងរបស់ពួកគេក្នុងបទនេះ ពិតជាសមគ្នា និងពីរោះគួរឲ្យចង់ស្តាប់មែនទែន។

ទោះជាយ៉ាងណាក្តី ចំពោះបទថ្មីនេះដែរ សុវណ្ណារី និងបូរី បានទទួលពាក្យសរសើរពីសំណាក់មហាជនមិនដាច់ពីមាត់នោះទេ ហើយអ្នកគាំទ្រក៏ទទួចចង់ឲ្យអ្នកទាំងពីរចេញបទចម្រៀងជាមួយគ្នាបែបនេះ ឲ្យកាន់តែច្រើនផងដែរ៕

កុំឲ្យខាងពេលយូរ ចង់ដឹងបទថ្មីនេះ ពីរោះបែបណានោះ តោះទស្សនាវីដេអូខាងក្រោម៖

“កម្លោះឌីដង ក្រមុំតវ៉ា”
“កម្លោះឌីដង ក្រមុំតវ៉ា”
“កម្លោះឌីដង ក្រមុំតវ៉ា”
“កម្លោះឌីដង ក្រមុំតវ៉ា”
“កម្លោះឌីដង ក្រមុំតវ៉ា”
“កម្លោះឌីដង ក្រមុំតវ៉ា”
អ៊ុក សុវណ្ណារីធឿន បុរី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T