៣ ចំណុច អ្នក​ម្តាយ​គួរ​ធ្វើ​មុនពេល​សម្រាល!

//s4.kh1.co/30/30adeea635d4e3dc1f60b3ca143ba6596d7b05ce.jpg
នារី

 ៣១-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

មាន​នរណា​អាចយ​ល់ពី​អារម្មណ៍​ច្បាស់​ជាង​ស្ត្រី​មាន​ផ្ទៃពោះ​ខ្លួនឯង​ទៀត​នោះទេនៅពេល​ជិត​ដល់​ថ្ងៃ​សម្រាល ប៉ុន្តែ​តាម​បទពិសោធន៍​ស្ត្រី​មួយចំនួន​បានបង្ហាញ​ថា នៅពេល​ជិត​ដល់​ថ្ងៃ​សម្រាល​ពួកគេ​គេង​មិន​លក់ បាយ​មិន​ចូល​ដោយសារតែ​ភាពភ័យខ្លាច។ ទោះជា​យ៉ាងណា នេះ​មិនមែនជា​រឿង​ល្អ​នោះទេ ព្រោះ​វា​ជា​ចំណែក​មួយ​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្រាលកូន។ ដូច្នេះ ដើម្បី​សុវត្ថិភាព ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ធ្វើ​រឿង ៣ ចំណុច​នេះ​ឲ្យ​បាន ពេល​ថ្ងៃ​សម្រាល​ជិត​មកដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១) រៀបចំ​របស់​របរ​ប្រើប្រាស់​ឲ្យ​ហើយ

កុំ​ឲ្យ​មានការ​ខ្វះខាត ឬ​ពិបាក​ក្នុង​ការរក​ទិញ​ក្រោយពេល​ឆ្លងទន្លេររួច ហេតុនេះ​អ្នក​គួរតែ​ចេះ​រៀបចំ​របស់របរ​ឲ្យ​សព្វគ្រប់ ហើយ​ទុក​នៅតាម​កន្លែង​ឲ្យ​មាន​របៀប​របៀប​រយ ដើម្បី​ងាយស្រួល​ក្នុងការ​យកមកប្រើ។ អ្វីដែល​សំខាន់​នោះ ប្រសិនបើ​ជិត​ដល់​ថ្ងៃ​សម្រាល​អ្នក​មិនត្រូវ​ធ្វើដំណើរ​ទៅណា​មក​ណា​ឆ្ងាយ​នោះទេ គឺ​សម្រាក​នៅផ្ទះ​ជាមួយ​ស្វាមី និង​ក្រុមគ្រួសារ ព្រោះ​កូន​របស់​អ្នក​អាច​កើតមុន ឬ​ក្រោយ​ថ្ងៃ​កំណត់ ៧ សប្តាហ៍។

២) ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ

កុំ​ព្រួយ​បារម្ភ​ខ្លាំងពេក ព្រោះ​ក្នុងពេល​សម្រាល​អ្នក​ច្បាស់​ជាមាន​ឪពុកម្តាយ បងប្អូន ឬ​ស្វាមី នៅក្បែរ​ខ្លួន​ដើម្បី​ផ្តល់​កម្លាំងចិត្ត​ហើយ ដូច្នេះ​សូម​ធ្វើ​ចិត្ត​ឲ្យសប្បាយៗទៅ។ ប្រិ​សិន​បើ​អ្នក​កើត​ទុក វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​មិន​ញ៉ាំបាយ ស​ម្រា​ន្ត​មិន​លក់​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ធ្វើ​ឲ្យ​អ្នក​ពិបាក​សម្រាល​ថែមទៀត។

៣) កុំ​ធ្វើការ​អ្វី​ទាំងអស់

មិន​ថា​ការងារ​ធ្ងន់​ស្រាល​នោះទេ ប្រសិនបើ​ជិត​ដល់​ថ្ងៃ​សម្រាល​ហើយ​ត្រូវ​ទុក​ឲ្យ​ស្វាមី​ធ្វើ​ទាំងអស់ ហើយ​អ្នកដឹង​តែ​ពីស​ម្រាក​ឲ្យ​បាន​ស្រួល​ទៅបាន​ហើយ។ ក្នុងករណី​អ្នក​នៅតែ​ធ្វើការ អ្នក​អាច​គ្មាន​កម្លាំង​គ្រប់គ្រាន់​ក្នុងការ​បង្កើតកូន​ឡើយ ហើយ​លទ្ធផល​អាចជួយ​នឹង​រឿង​អាក្រក់​កើតឡើង៕

អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T