ពិតជាប្រពៃណាស់! ទឹកចិត្តអ្នកស្រលាញ់សិល្បៈ ខេម ឃើញប្អូនៗដើររាំពេលយប់តាមហាង ក៏សម្រេចចិត្តយកចូលក្រុមរបស់ខ្លូនតែម្ដង!

//s6.kh1.co/bb/bba5b0bc9f3475b4248f3d0c64b0715b4e89a86d.jpg
តារា & កម្សាន្ដ

 ៣១-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងប្រុសសំឡេងស្អក ប្រចាំផលិតកម្មថោន លោក ខេម បានបង្ហោះរូបភាពមួយសន្លឹក ពីក្មេងប្រុស២នាក់ ជាមួយនឹងសារខ្លីដ៏មានអត្ថន័យ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ បានសរសេររៀបរាប់ថា៖

«ដោយ​ក្តី​អាណិត​អាសូរ ឃើញ​គាត់​នៅ​ក្មេង​ ម៉ោង​មួយ ពីរ​យប់​មិន​ទាន់​គេង ដើរ​រាំ​តាម​ហាង ដើម្បី​យក​លុយ​រៀន ក៏​សម្រេចចិ​ត្ត​យក​គាត់​ទាំង​ពីរ​ចូល​ក្រុម​រាំ​របស់ខ្ញុំ​តែម្ត​ង» ។

យ៉ាងណាមិញ ក្រោយបានឃើញបែបនេះ ក៏បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន សរសើរពីទឹកចិត្តដ៏ប្រពៃរបស់លោកផងដែរ។

គួរឲ្យដឹងផងដែរថា ក្នុងពេលដ៏ខ្លីខាងមុខនេះ តារាចម្រៀងប្រុស លោក ខេម នឹងចេញទៅសម្ដែងនៅឯក្រៅប្រទេស ជាមួយនឹងសិល្បករ-សិល្បការិនី ជាច្រើនរូបទៀត ដែលនឹងធានាថា ប្រាកដជាកក្រើកឆាកតន្រ្តីជាក់ជាមិនខាន៕

ទស្សនារូបភាពទាំងអស់គ្នាណា៖

ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ក្មេងប្រុសទាំងពីរដែលលោកទទួលចូលក្រុម 
ក្មេងប្រុសទាំងពីរដែលលោកទទួលចូលក្រុម 
សំណេររបស់ ខេម
សំណេររបស់ ខេម
ខេម
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T