ញាក់សាច់! កាក់កបខ្លាំងត្រឹមតែរយៈពេល ៣ខែសោះ ម៉ូលីកា ប្ដូររថយន្តទំនើប រាប់ម៉ឺនដុល្លារ...

//s4.kh1.co/fc/fca47e1acba0d8a0fd5eaea000f1720bca9e03e2.jpg
តារា & កម្សាន្ដ

 ៣១-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ក្រោយពីអតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម Rock កញ្ញា ម៉ូលីកា បានចាកឆ្ងាយពីជីវិតសិល្បៈ ដោយងាកទៅចាប់យកជំនួញរកស៊ីវិញ ឃើញថាទទួលបានគាំទ្រ និងជោគជ័យជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម៉ូលីកា 
ម៉ូលីកា 

យ៉ាងណាមិញ កាលពីប៉ុន្មានខែមុននេះ បើតាមការបង្ហោះពីគណនីហ្វេសប៊ុកផ្លូវការ របស់អតីតតារាចម្រៀងស្រីរូបនេះ  ក៏បានបង្ហាញពីរថយន្តថ្មី Lexus RX450h របស់នាង ដែលមានតម្លៃជាង ១០ម៉ឺនដុល្លារ ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលចំពោះនាងមិនស្ទើរនោះទេ។

ម៉ូលីកា 
ម៉ូលីកា 

ដោយឡែក ថ្មីនេះវិញ អ្វីដែលរឹតតែចាប់អារម្មណ៍ទៀតនោះ អតីតតារាចម្រៀងស្រី កញ្ញា ម៉ូលីកា ក៏បានបង្ហាញពីរថយន្តថ្មីស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក Rang Rover ដែលមានតម្លៃជិត២០ម៉ឺនដុល្លារ ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន លាន់មាត់សរសើរទៅកាន់នាងគ្រប់ៗគ្នាតែម្ដង។

ទាំងនេះស្ដែងឲ្យឃើញថា អតីតតារាចម្រៀងស្រីរូបនេះ មានភាពកាក់កបខ្លាំងជាមួយនឹងការលក់ផលិតផល Online ដោយទទួលបានជោគជ័យ មិនចាញ់អាជីពជាតារាចម្រៀងនោះទេ៕ 

ម៉ូលីកា និងរថយន្ត  
ម៉ូលីកា និងរថយន្ត  
ម៉ូលីកា និងរថយន្ត  
ម៉ូលីកា និងរថយន្ត  
ម៉ូលីកា និងរថយន្ត  
ម៉ូលីកា និងរថយន្ត  
ម៉ូលីកា និងរថយន្ត  
ម៉ូលីកា និងរថយន្ត  
ម៉ូលីកា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T