វណ្ណដា ចេញមុខបកស្រាយ ក្រោយផ្ទុះការរិះគន់ថា បទ J+O ចម្លងសាច់ភ្លេងពីគេ (មានវីដេអូ)

//s5.kh1.co/a1/a13d6a9b8d1f182a52f5e1a9558abdcc12734842.jpg
តារា & កម្សាន្ដ

 ៣១-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ វណ្ណដា គឺជាតារាចម្រៀងរ៉េបមួយរូប ដែលទទួលបាននូវប្រជាប្រិយភាព ក៏ដូចជាការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យជាច្រើន នាពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បទចម្រៀង J+O របស់តារាចម្រៀងប្រុសមាឌតូចសំឡេងធំ វណ្ណដា ដែលបានចេញកាលពីប៉ុន្មានខែមុននេះ ក៏បានធ្វើឲ្យកក្រើក និងផ្ទុះការគាំទ្រខ្លាំង ពីសំណាក់ប្រិយមិត្តជាច្រើន ដោយមិនថាវ័យណានោះទេ គឺសុទ្ធតែស្គាល់និងស្រលាញ់ពេញចិត្តនូវបទមួយនេះតែម្តង។

យ៉ាងណាមិញ ដោយបទចម្រៀងមួយបទនេះ កំពុងតែទទួលបានការគាំទ្រខ្លាំងនោះ ស្រាប់តែមានពាក្យលេចឭថា បទចម្រៀងនេះត្រូវបានចម្លងសាច់ភ្លេងពីគេ ដែលធ្វើឲ្យប្រធានបទមួយននេះ កា្លយជារឿងដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន។

ប៉ុន្តែមិនថាយ៉ាងណា កាលពីពេលថ្មីនេះ តារាចម្រៀងប្រុស លោក វណ្ណដា ក៏បានចេញវីដេអូឃ្លីបមួយ លើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងរឿងរ៉ាវពីការធ្វើសាច់ភ្លេងក្នុងបទចម្រៀង J+O នេះ របស់លោក ដើម្បីកុំឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមានការយល់ច្រឡំផងដែរ។

នៅក្នុងនោះ វណ្ណដា ក៏បានបង្ហាញពីរបៀបធ្វើសាច់ភ្លេងពីដំណាក់កាលដំបូង ព្រមទាំងភ្លេងខ្លះទៀត លោកបានយកពី Looperman ដោយទទួលបានសិទ្ធិអនុញ្ញាត និងបញ្ជាក់ថា បទចម្រៀងមួយបទនេះ គឺជាបទ Original Song របស់លោកផ្ទាល់ផងដែរ។

គួរឲ្យដឹងផងដែរថា តាមរយៈវីដេអូនោះទៀតសោត ក្រុមការងាររបស់លោក វណ្ណដា ក៏បានបង្ហាញពីការធ្វើសាច់ភ្លេងខ្លះៗបន្ថែមទៀត ក៏ដូចជាសារ E-mail ផ្សេងៗ ដើម្បីបញ្ជាក់ពីការពិតផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា បង្ហាញពីរបៀបធ្វើ
វណ្ណដា បង្ហាញពីរបៀបធ្វើ
វណ្ណដា បង្ហាញពីរបៀបធ្វើ
វណ្ណដា បង្ហាញពីរបៀបធ្វើ
វណ្ណដា បង្ហាញពីរបៀបធ្វើ
វណ្ណដា បង្ហាញពីរបៀបធ្វើ
វណ្ណដា បង្ហាញពីរបៀបធ្វើ
វណ្ណដា បង្ហាញពីរបៀបធ្វើ
វណ្ណដា បង្ហាញពីរបៀបធ្វើ
វណ្ណដា បង្ហាញពីរបៀបធ្វើ
វណ្ណា ដា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T