កុំ​កាត់​រោមភ្នែក​ទារក ព្រោះតែ​ចង់​ឲ្យ​ដុះ​វែងហើយ​ក្រាស់​ឲ្យ​សោះ ប្រយ័ត្ន​ភ្នែក​កូន​មាន​បញ្ហា!

//s5.kh1.co/a1/a108bada5d4d40b9c3659cfb5a7b286781aca03f.jpg
នារី

 ៣០-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ចាស់ៗភាគច្រើន​តែងតែមាន​ទម្លាប់​កាត់​រោមភ្នែក​ទារក​ទើបនឹង​កើត ព្រោះ​យល់ថាការធ្វើ​បែបនេះ​អាចធ្វើ​ឲ្យ​រោមភ្នែក​ដុះ​ក្រាស់ ហើយ​វែង​ង​ដូច​បំណង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើ​នេះ​ជា​ការពិត​ដែរ ឬទេ?

តាមពិត​ទារក​ទើបនឹង​កើត​ រោមភ្នែក​របស់​ពួកគេ​មាន​ប្រហែលជា ១៥០ សរសៃ​តែប៉ុណ្ណោះ ហើយ​មាន​ប្រវែង​ខ្លី មិនសូវ​ក្រាស់នោះទេ។ ក៏ប៉ុន្តែរោមភ្នែក​នេះ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​មិន​ឲ្យ​ធូលី​ដី និង​មេរោគផ្សេងៗចូល​ទៅដល់​កែវភ្នែក​ឡើយ។

ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​កាត់​រោមភ្នែក​ចោល អា​ចប​ណ្តាល​ឲ្យ​រលាក​ភ្នែក ឬ​ឆ្លង​មេរោគផ្សេងៗ ព្រោះតែ​បាត់បង់​របាំង​ការពារ ឬ​ការឆ្លង​មេរោគ​តាម​កន្ត្រៃ។ ក្នុងករណី​មួយចំនួនទៀត រោមភ្នែក​ដែល​កាត់​ហើយ​ដុះ​មកវិញ​មិន​ស្មើគ្នា​ឡើយ សរសៃ​នៅតែ​ខ្លី ទន់ ហើយ​នាំ​ឲ្យ​ខូច​ឬ​ស​ថែមទៀត ដូច្នេះ​កំណើន​នៃ​រោមភ្នែក​អាច​ថយចុះ​ទៅវិញ។

ម្យ៉ាងវិញទៀត​ ភ្នែក​របស់​ទារក​អាច​ចុះខ្សោយ ដូច្នេះ​ការ​កាត់​រោមភ្នែក​មិនមែន​ឥទ្ធិពល​ដល់​ការ​ដុះ​ក្រាស់ វែង ហើយ​ ង នោះទេ ប៉ុន្តែ​បែរជា​បាត់បង់​របាំង​ការពារ ដែល​នាំ​ឲ្យ​មាន​ជំងឺ​មួយចំនួន​ដូចជា ភ្នែក​ក្រហម រលាក ឬ​រោគសញ្ញាផ្សេងៗទៀត៕

អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T