ស្នេហ៍ពិត! នារីអូស្ត្រាលីធ្វើដំណើរពីឆ្ងាយដើម្បីរៀបការជាមួយបុរសឥណ្ឌូនេស៊ីដែលជាអ្នកបោសសម្អាត

//s5.kh1.co/d7/d7bf636c2b278d028ee0e4a20f534e7d607d0ed3.jpg
សង្គម

 ៣០-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ នារីជនជាតិអូស្ត្រាលីម្នាក់សុខចិត្តធ្វើដំណើរយ៉ាងឆ្ងាយពីប្រទេសរបស់ខ្លួន ដើម្បីរៀបការជាមួយបុរសជនជាតិឥណ្ឌូនេស៊ីដែលជាអ្នកបោសសម្អាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីឈ្មោះ Arzum អាយុ២៦ឆ្នាំ បានលង់ស្នេហ៍បុរសឈ្មោះ Awan អាយុ២៨ឆ្នាំ។ ពួកគេទាំងពីរបានស្គាល់គ្នានៅក្នុងឆ្នាំ២០១៦ តាម​រយៈកម្មវិធីចម្រៀងទូរស័ព្ទមួយឈ្មោះថា Smule។ ចាប់តាំងពីពេលនោះមក ពួកគេតែងតែច្រៀងលេងជាមួយគ្នា បានធ្វើឲ្យពួកគេក្លាយជាមិត្តភក្ដិល្អនឹងគ្នា។ លុះដល់ឆ្នាំ២០១៧ ពួកគេទាំងពីរក៏បានលង់ស្នេហ៍គ្នាទៅវិញទៅមក។

ពួកគេទាំងពីរ
ពួកគេទាំងពីរ

នាង Arzum បានឲ្យដឹងថា ដំបូងឡើយ នាងប្រាប់ទៅលោក Awan ថានាងនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីដើម្បីជួបមុខគ្នាផ្ទាល់ ប៉ុន្ដែបែរជាលោក Awan គិតថានាងលេងសើចទៅវិញ។ យ៉ាងណាក្ដី នាងក៏បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីពិតមែន និងសារភាពប្រាប់លោក Awan ថានាងចង់រៀបការ។

ប្រភពបានបន្ដថា លោក Awan ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនដែលមានមនុស្សស្រីណាស្រលាញ់ឬចូលចិត្តលោកឡើយ។ ក្រោយពីបានជួបគ្នាក្នុងឆ្នាំ២០១៧ម្ដងរួចមក លោក Awan បានសម្រេចចិត្តរៀបការជាមួយនាង និងថែមទាំងទៅសុំច្បាប់អនុញ្ញាតពីខាងស្ថានទូតអូស្ត្រាលីដើម្បីបានសិទ្ធិរៀបការទៀតផង។ ពួកគេទាំងពីរក៏បានរៀបការជាមួយគ្នា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។

ទិដ្ឋភាពថ្ងៃមង្គលការ
ទិដ្ឋភាពថ្ងៃមង្គលការ
ទិដ្ឋភាពថ្ងៃមង្គលការ
ទិដ្ឋភាពថ្ងៃមង្គលការ

ក្រោយពីរៀបការរួច នាង Arzum នឹងវិលត្រលប់ទៅប្រទេសអូស្ត្រាលីវិញ ចំណែកលោក Awan នឹងធ្វើដំណើរទៅតាមក្រោយព្រោះមានភារកិច្ចត្រូវធ្វើសិន។ មានអ្នកជិតខាងមួយចំនួននិយាយមិនល្អអំពីគូស្នេហ៍មួយគូនេះ ដោយសារតែលោក Awan មានការងារជាអ្នកបោសសម្អាត ប៉ុន្ដែនាង Arzum មិនបានខ្វល់នោះទេ ព្រោះវាជាការងារសុចរិត៕

ទិដ្ឋភាពថ្ងៃមង្គលការ
ទិដ្ឋភាពថ្ងៃមង្គលការ
ទិដ្ឋភាពថ្ងៃមង្គលការ
ទិដ្ឋភាពថ្ងៃមង្គលការ
លោក​ Awan
លោក​ Awan
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T