តោះមកដឹងតម្លៃរថយន្ត HONDA CITY 2019 ពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ!

//s5.kh1.co/af/af7fe12eebd8808d70b67f2dc6dd476ea3d7a2ca.jpg
បច្ចេកវិទ្យា

 ៣១-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលជាក្រុមហ៊ុនធំតែមួយគត់ដែលបានទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត និងគ្រឿងបន្លាស់ម៉ាកហុងដាប្រចាំប្រទេសកម្ពុជា បានដាក់តាំងបង្ហាញរថយន្ត HONDA CITY 2019 ​​ និងបានប្រកាសជាផ្លូវការដែលមានតម្លៃ ៣ម៉ឺន​២ពាន់៥រយ ដុល្លាសហរដ្ធអាមេរិកតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើប្រៀបធៀបរថយន្តដែលមានតម្លៃប្រហាក់ប្រហែលគ្នា យើងសង្កេតឃើញថារថយន្តHONDA CITY  បានបំពាក់ដោយគ្រឿងបរិក្ខារទំនើបនិងប្រព័ន្ធសុវត្ថិភាពខ្ពស់ទាំងផ្នែកខាងក្នុងនិងខាងក្រៅជាច្រើន។ 

HONDA CITY 2019
HONDA CITY 2019

HONDA CITY ជារថយន្តប្រភេទ Sedan ៥កៅអី ដែលរចនាឡើងបែបកូនកាត់ ខាងក្រៅតូចខាងក្នុងទូលាយ ភ្ជាប់ជាមួយនឹងកង់ស្ព័រ​ដែលមានទំហំ ១៦អ៊ីង តូចស្រលាង កម្លាំងនៃការរមួលរហ័សងាយស្រួលក្នុងការបើកបរ និងចូលចត​​គ្រប់ទីកន្លែង។

ហើយ HONDA CITY  ត្រូវបានគេបំពាក់ដោយម៉ាស៊ីនសាំងទំហំ ១,៥លីត្រ ដែលមានកំលាំងរហូតទៅដល់ ១១៩Hp និង ១៤៦Nm/៤៧០០rpm ជាមួយនឹងប្រអប់លេខអូតូ CVT។  អ្វីដែលកាន់តែពិសេសទៀតនោះវាត្រូវបានបំពាក់ទៅដោយម៉ាស៊ីន i-VTEC បច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលជួយសន្សំសំចៃសាំងនិងកាត់បន្ថយការបំពុលបរិស្ថាន ដោយ ១០០គីឡូ ត្រឹមតែ ៥លីត្រ តែប៉ុណ្ណោះ។

HONDA CITY 2019
HONDA CITY 2019

បរិក្ខារទំនើបនិងប្រព័ន្ធសុវត្ថិភាពដែលបានបំពាក់លើរថយន្ត City នេះផងដែរ: កៅអីរចនាឡើងទៅតាមតំណឆ្អឹងខ្នងរបស់មនុស្ស ទាំងខាងមុខនិងខាងក្រោយរបស់ស៊ីធីបានភ្ជាប់ជាមួយនឹង Headrest ជួយសំរួលដល់កនិងឆ្អឹងខ្នងអ្នកបើកបរនិងអ្នកដំណើរ,Touch Screen Audio ( ទំហំ ៧អ៊ីង ដែលមានបំពាក់ Apple play និង Android car play ) , Map light  ( បច្ចេកវិទ្យាបង្ហាញនិងស្វែងរកទីតាំង ),  Tire Pressure Monitoring System ( ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់នៅពេលដែលកង់ធូររឺបែក ) , Econ Mode ( មុខងារសន្សំសំចៃសាំង ) , Engine Temperature (ពន្លឺព៌ណបង្ហាញពីកំរិតសន្សំសំចៃនៅលើអេក្រង់ ), Smart Key ( មុខងារគ្រប់គ្រងរថយន្តដោយមិនប្រើប្រាស់សោរ ), Airconditioning Touch System ( ម៉ាស៊ីនត្រជាក់បញ្ជាដោយ Touch និងអូតូ ទាំងខាងមុខនិងខាងក្រោយ),Daytime Running Light ( ចង្កៀង LED បំភ្លឺពេលថ្ងៃដើម្បីអោយគេមើលឃើញរថយន្តយើងបានច្បាស់ ) , Front , Rear & Side Windshield Glass ( មុខងារកញ្ចក់បៃតងការពារការជះពន្លឺហ្វាពីឡានដទៃ ), Rear Sensor ( សេនស័រជំនួយក្នុងការចូលចត និងបើកបរ​), Rear Wide Camera ( កាម៉េរាផ្នែកខាងក្រោយ Multi-View បង្ហាញ៣ផ្នែករថយន្តខាងក្រោយ ), Anti-lock Break System ( ប្រព័ន្ធសុវត្ថិភាពការពារមិនអោយជាប់ហ្វ្រាំងក្រឡាប់ពេលដែលចាប់ហ្វ្រាំងបន្ទាន់ ), Vihecle Stabilities Assists (ប្រព័ន្ធសុវត្ថិភាពការពារមិនអោយជ្រុលហួសនៅពេលបត់​) និងព្រមទាំងមានមុខងារជាច្រើនទៀត។

HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019

ដោយបានឃើញថារថយន្តដែលមានតម្លៃត្រឹមតែ 3,2500ដុល្លារសហរដ្ធអាមេរិកនេះ មានលក្ខណះពិសេសអស្ចារ្យច្រើន បើប្រៀបធៀបជាមួយនឹងរថយន្តដែលមានតម្លៃប្រហាក់ប្រហែលគ្នា ។​ ម្យ៉ាងវិញទៀតលោកអ្នកមានត្រឹមតែ 3,250ដុល្លារ នោះអ្នកនឹងអាចជាក្លាយជាម្ចាស់រថយន្តនេះភ្លាមៗ។

សូមបញ្ជាក់ផងថា ក្រុមហ៊ុនភ្នំពេញហុងដា​ មានអាស័យដ្ធានស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខនឹងអាកាសយាន្តដ្ធានអន្តរជាតិភ្នំពេញ និង Facebook Page : HONDA CAMBODIA ។

HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T