មកមើលកិច្ចពិភាក្សាជជែកវែកញែករវាង Jack Ma និង Elon Musk ទាក់ទិនទៅនឹង AI (មានវីដេអូ)

//s5.kh1.co/a1/a13ecb4afd26f1ecae2b6bf65d88bdf3d0c08f4a.jpg
បច្ចេកវិទ្យា

 ៣០-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានជួបមុខគ្នាជាលើកដំបូង ដើម្បីពិភាក្សាជជែកវែកញែកទាក់ទិនទៅនឹងប្រធានបទប្រាជ្ញាសិប្បនិម្មិត ឬ AI នៅក្នុងទីក្រុងសៀងហៃ កាលពីពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលលោក Jack Ma បានលើកឡើងពីចំណុចសុទិដ្ឋិនិយមទាក់ទិនទៅនឹងបច្ចេកវិទ្យា AI លោក Elon Musk ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹងពីហានិភ័យរបស់វាផងដែរ។

យ៉ាងណាមិញ នៅក្នុងកិច្ចពិភាក្សាជជែកវែកញែកនេះ យើងសង្កេតឃើញថា លោក Jack Ma និង លោក Elon Musk គឺមានការយល់ឃើញខុសគ្នាអំពីបច្ចេកវិទ្យា AI នាពេលអនាគត។

លោក Jack Ma បាននិយាយថា៖

«ខ្ញុំគិតថា មនុស្សគួរតែធ្វើការ ៤ម៉ោងក្នុងមួយថ្ងៃ ៣ថ្ងៃក្នុងមួយសប្តាហ៍តែប៉ុណ្ណោះ។»

https://s5.kh1.co/__image/w=650,h=372,q=100/d2/d24a98969802f416755ce5bb00ed6fb2d338482f.jpg

ដោយលោក Jack Ma បានពន្យល់ថា បច្ចេកវិទ្យា AI នឹងជួយបង្កើតការងារដល់មនុស្សច្រើន។

បន្ថែមពីនេះទៀត លោកក៏បានបន្តរៀបរាប់ទៀតថា៖

«នៅក្នុងជំនាន់ AI នោះ មនុស្សប្រាកដជាអាចរស់នៅបានដល់ទៅ ១២០ឆ្នាំ។»

លោក Jack Ma បានបន្ថែមថា៖

«នៅពេលនោះ ពួកយើងនឹងមានការងារធ្វើច្រើនរហូតដល់គ្មានអ្នកណាម្នាក់ចង់ធ្វើការផង។ ដូច្នេះ ពួកយើងត្រូវការ AI សម្រាប់មនុស្សយន្តក្នុងការមើលថែរក្សាមនុស្សចាស់ៗ។»

ដោយឡែក លោក Elon Musk យល់ឃើញខុសគ្នាពីលោក Jack Ma ពោលគឺ លោកគិតថា AI នឹងធ្វើឱ្យមនុស្សបាត់បង់ការងារធ្វើច្រើន។

https://s5.kh1.co/__image/w=650,h=362,q=100/4d/4d59ee5a80eee5b66eab9a27d287c3acdeb5e90d.jpg

លោក Elon Musk បាននិយាយថា៖

«AI នឹងធ្វើឱ្យការងារដូចជាគ្មានន័យ។ ប្រហែលការងារដែលសេសសល់សម្រាប់មនុស្សធ្វើនោះគឺមានតែការងារសរសេរកូដ AI តែប៉ុណ្ណោះ ហើយចុងក្រោយ AI នឹងអាចសរសេរ Software បានដោយខ្លួនឯងទៀត។»

ស្របពេលគ្នានេះដែរក៏មានមហាជនជាច្រើនបាននិងកំពុងតែចាប់អារម្មណ៍ចំពោះប្រធានបទដ៏ក្តៅគគុកមួយនេះ។ ដោយអ្នកខ្លះបាននិយាយថា Jack Ma គឺគ្រាន់តែជាអ្នករកស៊ីតែប៉ុណ្ណោះ​ខណៈពេល Elon Musk ជាអ្នកវិទ្យាសាស្រ្ត។ ដូច្នេះ Elon Musk អាចមើលឃើញពីអនាគតបានច្បាស់លាស់ជាង Jack Ma៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T