៥ ចំណុចនៃស្មាតហ្វូន OPPO Reno Series ដែលអ្នកគួរយល់ដឹង មុនពេលសម្រេចចិត្តប្រើប្រាស់!

//s6.kh1.co/2d/2d972ef3342d1316c81e65c8b020f04fd198f194.jpg
បច្ចេកវិទ្យា

 ៣០-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ សម្រាប់អ្នកពុំទាន់ចាប់កាន់ទូរស័ព្ទ OPPO Reno Series នៅ​ក្នុង​ដៃ ហើយស្ទាក់ស្ទើរក្នុងការសម្រេចចិត្តថា គួរតែ “ប្រើ ឬមិនប្រើ” អាចធ្វើការសិក្សាស្វែងយល់លម្អិតអំពីលក្ខណៈពិសេសទាំង ៥ ចំណុចនេះរបស់ស្មាតហ្វូន OPPO Reno Series ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន OPPO Reno Series
ស្មាតហ្វូន OPPO Reno Series

. OPPO Reno Series គឺជាស្មាតហ្វូនតំណាងឲ្យការតស៊ូ និងភាពច្នៃប្រឌិតគ្មានដែនកំណត់៖OPPO Reno ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាត ទាក់ទាញបែបថ្លៃថ្នូរ ជាមួយនឹងអេក្រង់លាតពេញ 6.6 inch មានកញ្ចក់ការពារទូរស័ព្ទ Corning Gorilla Glass 6។ វាមានបំពាក់មុខងារស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី2.0 (ដោះសោបានកាន់តែលឿនចំណាយពេលត្រឹមតែ0.35 វិនាទី) ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon និងប្រតិបត្តិការដោយ Android 9.0។ សម្រាប់ OPPO Reno ធម្មតាមាន Ram 6GB និង Rom 256GB ចំណែកឯ Reno 10x Hybrid Zoom (​មាន​បង្កប់​កាមេរ៉ា 60X Digital Zoom) មាន Ram 8GB និង Rom 256GB។

២. ​ស្មាតហ្វូន OPPO Reno Series បំពាក់នូវ កាមេរ៉ាក្រោយ Zoom បានប្រវែងវែង និងមានសមត្ថភាព  ផ្តិតយករូបភាព និងវីដេអូពេល​យប់​បាន​យ៉ាង​ល្អ៖ 
កាមេរ៉ាក្រោយរបស់ OPPO Reno ស៊េរី បំពាក់មកជាមួយសិនស័រ កាមេរ៉ាកំពូលរបស់ក្រុមហ៊ុន Sony IMX 586 (48MP Ultra Clear Main Camera) អមមកជាមួយបច្ចេកវិទ្យាកាត់បន្ថយគ្រាប់ Noise (ចំណុច​អុច​តូចៗ) និងបច្ចេកវិទ្យា HDR។ ជាមួយមុខងារ Ultra Night Mode 2.0 របស់វាអាចជួយឲ្យអ្នក​ថត​រូបភាព​ពេល​យប់​បាន​យ៉ាង​ល្អទាំង​រូបភាព​សន្លឹក និង​វីដេអូ។ នៅពេលដែលថត​វីដេអូ​វិញ វាអាច​ចាប់​បាន​​យ៉ាង​ច្បាស់ល្អ ​និងមានកម្មវិធីទប់​លំនឹង​ បើ​ទោះ​បី​ជា​យើង​ដើរ​ថត​ស្ថិតក្នុងសភាព​រង្គើ​​​ខ្លាំង យ៉ាងណាក៏​​បច្ចេកវិទ្យា​ទប់​លំនឹង​ OIS នៅតែធ្វើឲ្យ​វីដេអូ ​ដែល​បាន​ថត​ចេញ​មកកាន់​តែ​មាន​លំនឹង​ល្អ និង​ច្បាស់។

ស្មាតហ្វូន OPPO Reno Series
ស្មាតហ្វូន OPPO Reno Series

. OPPO Reno Series មានបំពាក់នូវកាមេរ៉ាមុខ បង្កប់ខ្លួន បែប Classis៖ 
កាមេរ៉ាមុខបង្កប់ខ្លួនរបស់ OPPO Reno Series អាចប្រើប្រាស់បានចំនួន 200,000 ដង ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាលិបចូលយ៉ាងរហ័សដោយស្វ័យប្រវត្តិនៅពេលដែលធ្លាក់ម្តងៗ។ លោកអ្នកអាចរីករាយនឹងការថតរូបស៊ែលហ្វីឥតសំចៃដៃតាមចំណង់ចំណូលចិត្ត ជាមួយនឹងកាមេរ៉ាមុខ 16MP បំពាក់នូវបច្ចេកវិទ្យា AI Beauty 2.1 ដែលជួយឲ្យរូបភាពរបស់លោកអ្នកស្រស់ស្អាតបែបធម្មជាតិ ដោយពុំចាំបាច់ប្រើប្រាស់កម្មវិធី Edit ផ្សេងៗឡើយ។

៤. OPPO Reno ស៊េរី មានកម្លាំងថ្មធំគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ៖ 
ជាមួយ OPPO Reno លោកអ្នកប្រាកដជារីករាយក្នុងការបំពេញមុខជំនួញ ថតរូបភាព ឬវីដេអូសម្រាប់ទុកជាឯកសារ និងអនុស្សាវរីយ៍ផ្សេងៗ ឬមើលខ្សែភាពយន្ត ឬក៏លេងហ្គេមកម្សាន្តដោយពុំចាំបាច់បារម្ភរឿងអស់ថ្ម និងស្ពាយ Power Bank តាមខ្លួននាំតែហត់នោះទេ។ OPPO Reno ធម្មតាមានកម្លាំងថាមពលថ្ម 3765mAh និង OPPO Reno 10X Hybrid Zoom (​ដែលមាន​បង្កប់​កាមេរ៉ា 60X Digital Zoom) គឺមានថាមពលថ្ម 4065mAh ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0។​

៥. ពណ៌ស្អាត ទាក់ទាញ មានច្រើនជម្រើស អាចបំពេញតម្រូវការអ្នកប្រើប្រាស់គ្រប់វ័យ៖ 
OPPO Reno
ធម្មតាមាន ៣ ពណ៌ គឺ Sunset Rose, ពណ៌ Jet Black និងពណ៌ Ocean Green ចំណែកឯ OPPO Reno 10xZoom មានតែពណ៌ Jet Black និងពណ៌ Ocean Green

ស្មាតហ្វូន OPPO Reno Series
ស្មាតហ្វូន OPPO Reno Series

សរុបមកលោកអ្នកអាចធ្វើការសម្រេចចិត្តជ្រើសរើសនូវស្មាតហ្វូន OPPO Reno ស៊េរីណាមួយក៏បានតាមចំណង់ចំណូលចិត្ត និងកញ្ចប់ថវិការបស់លោកអ្នកបានមួយពេញចិត្តតែម្តង៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T