បុរសម្នាក់រំជួលចិត្ត ក្រោយពីដឹងថាប្រពន្ធធ្វើការងារផ្ទះហត់នឿយខ្លាំងជាងខ្លួនដែលធ្វើការនៅខាងក្រៅ

//s5.kh1.co/a0/a07fc3e93665e4a0196d0e41e4978b04c00e5df1.png
សង្គម

 ៣០-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ បុរសជនជាតិថៃម្នាក់បានចែករំលែកអារម្មណ៍ពិតរបស់គាត់ ក្រោយពីដឹងថាប្រពន្ធខិតខំធ្វើការងារផ្ទះយ៉ាងខ្លាំង ហត់នឿយជាងគាត់ដែលទៅធ្វើការនៅខាងក្រៅទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Vivath Kosalawath បានបង្ហោះរូបភាពមួយចំនួនដែលថតចេញពីកាមេរ៉ាសុវត្ថិភាព ដោយសរសេរថា៖

«ខ្ញុំតែងតែឆែកមើលកាមេរ៉ាសុវត្ថិភាព ព្រោះចង់ដឹងថាប្រពន្ធនិងកូនរបស់ខ្ញុំកំពុងធ្វើអ្វីនៅផ្ទះ។ បន្ទាប់ពីឃើញសកម្មភាពហើយ ទើបខ្ញុំដឹងថា ប្រពន្ធរបស់ខ្ញុំមិនដែលមានពេលសម្រាកនោះទេ នាងតែងតែធ្វើនេះធ្វើនោះដោយមិនឈប់សោះ។ បុរសមួយចំនួនតែងតែរអ៊ូអំពីអារម្មណ៍របស់ខ្លួនហត់នឿយបន្ទាប់ពីត្រលប់មកពីធ្វើការវិញ។ ពួកគេប្រហែលជាគិតថា ប្រពន្ធនៅផ្ទះមានភាពងាយស្រួលនិងមិនមានអ្វីធ្វើ។ សូមផ្លាស់ប្ដូរការគិតទៅ ព្រោះការមើលថែកូននិងសម្អាតផ្ទះមិនមែនងាយស្រួលដូចការគិតនោះទេ។ ខ្ញុំគិតថាការងាររបស់មនុស្សប្រុសនៅខាងក្រៅហត់នឿយមិនស្មើពាក់កណ្ដាលនៃការងារមនុស្សស្រីនៅផ្ទះទេ។»

សកម្មភាពដែលប្រពន្ធគាត់បានធ្វើ
សកម្មភាពដែលប្រពន្ធគាត់បានធ្វើ

ក្រោយពីបង្ហោះរូបភាពនិងសាររួចមក មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានកោតសរសើរចំពោះការគិតរបស់គាត់។ ចំណែកប្រពន្ធរបស់គាត់បានឲ្យដឹងដែរថា នាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលមានមនុស្សជាច្រើនចាប់អារម្មណ៍អំពីការបង្ហោះរបស់ប្ដីនាង។ នាងមិនត្រូវការអ្វីច្រើននោះទេ សុំត្រឹមតែប្ដីនិងក្រុមគ្រួសារយល់ចិត្តនិងដឹងពីសុខទុក្ខរបស់នាងគឺគ្រប់គ្រាន់ណាស់ហើយសម្រាប់នាង។ វាជាកម្លាំងចិត្តមួយដែលធ្វើឲ្យនាងខិតខំបន្ថែម ដើម្បីសុភមង្គលក្នុងគ្រួសារ៕ 

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

គ្រួសាររបស់គាត់
គ្រួសាររបស់គាត់
កូនរបស់គាត់
កូនរបស់គាត់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T