ប្លែកភ្នែកខ្លាំង! អ្នកណាមិនភ្ញាក់ផ្អើលពេល មាន សូនីតា ផ្លាស់ប្ដូរការតែងខ្លួនសឹងតែ៣៦០ដឺក្រេបែបនេះ!

//s6.kh1.co/be/be02554f1203afc468ef307225143558d4c5f7f1.jpg
តារា & កម្សាន្ដ

 ៣០-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កញ្ញា មាន សូនីតា ដែលជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព និងត្រូវបានគេស្គាល់ថាជា «រាជនីក្រមា» ថែមទៀតនោះ បានធ្វើឲ្យមហាជនរាល់គ្នា ចាប់អារម្មណ៍ទៅលើរូបសម្ផស្សដ៏ស្រស់ស្អាត តាមបែបធម្មជាតិ របស់នាងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារឿយៗ​ មាន សូនីតា តែងមានស្ទាយ៍លេងខ្លួន តាមបែបសុភាពៗរមទម ជាមួយស្នាមញញឹមស្រស់ថ្លា មើលទៅគួរឲ្យស្រលាញ់ជានិច្ច។ ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ នាងបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីឃើញរូបថតមួយសន្លឹក ក្នុងស្ទីលលេងខ្លួន ដែលមិនធ្លាប់ឃើញពីមុនមកនោះទេ។​

ក្នុងនោះដែរ មាន សូនីតា​ បានលេងខ្លួនក្នុងឈុតរោមសត្វ ស្ទាយ៍សក់ខ្លីប៉ោង អមមកជាមួយការផាត់មុខបែបស៊ិចស៊ី ផាត់ភ្នែកយ៉ាងដិត​ពណ៌ខ្មៅ ព្រមទាំងការលេងទឹកមុខមើលទៅរឹងមាំ សាហាវខុសពីពេលរាល់ដងទៀតផង។

ប៉ុន្តែទោះជាយ៉ាងណាក្ដី មាន សូនីតា នៅតែត្រូវបានគេសរសើរថា​ ​ស្រស់ស្អាត និងមានភាពលេចធ្លោជានិច្ច ទោះជាតារាស្រីមុខស្រស់រូបនេះ ជ្រើសរើសការតែងខ្លួន បែបណាក៏ដោយ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

មាន សូនីតា ក្នុងស្ទីលលេងខ្លួនសុភាពៗ
មាន សូនីតា ក្នុងស្ទីលលេងខ្លួនសុភាពៗ
មាន សូនីតា ក្នុងស្ទីលលេងខ្លួនសុភាពៗ
មាន សូនីតា ក្នុងស្ទីលលេងខ្លួនសុភាពៗ
មាន សូនីតា ក្នុងស្ទីលលេងខ្លួនសុភាពៗ
មាន សូនីតា ក្នុងស្ទីលលេងខ្លួនសុភាពៗ
មាន សូនីតា ពេលផ្លាស់ប្ដូរការតែងខ្លួន
មាន សូនីតា ពេលផ្លាស់ប្ដូរការតែងខ្លួន
មាន សូនីតា ពេលផ្លាស់ប្ដូរការតែងខ្លួន
មាន សូនីតា ពេលផ្លាស់ប្ដូរការតែងខ្លួន
មាន សូនីតា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T