យូរៗទៅលេងកូរ៉េម្ដង ពេជ្រ សោភា គ្រងឈុតប្រពៃណីបែបនេះ ស្អាតប្លែកមើលមិនចង់ស្គាល់!

//s4.kh1.co/95/95e23ad99b05d5579fd02c01602910e73d69f68f.jpg
តារា & កម្សាន្ដ

 ៣០-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីដំណើរកម្សាន្តរបស់តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងដើម្បីបំពេញការងារ ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ អ្នកនាង ពេជ្រ សោភា ក៏បានបង្ហាញពីសកម្មភាពជាច្រើននៅក្នុងប្រទេសកូរ៉េ តាមរយៈការផ្តិតយកទេសភាព ក៏ដូចជាកន្លែងកម្សាន្តល្បីៗ បង្ហោះចែកចាយនៅលើបណ្ដាញសង្គម យ៉ាងស្រស់ស្អាតទាក់ទាញ បង្អួតភ្នែកអ្នកគាំទ្រផងដែរ។

ជាក់ស្ដែង កាលពីយប់មិញនេះ បើផ្អែកតាមរយៈការបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ពេជ្រ សោភា ក៏បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការគ្រងឈុតប្រពៃណីរបស់ជនជាតិកូរ៉េផងដែរ។

ក្នុងនោះគេឃើញថា តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សោភា ពេលគ្រងសម្លៀកបំពាក់ប្រពៃណីកូរ៉េបែបនេះ មើលទៅពិតជាស្រស់ស្អាតខ្លាំង និងប្លែកតែម្ដង ប្រៀបបីដូចជា ព្រះនាងក្នុងខ្សែភាពយន្តកូរ៉េយ៉ាងអីចឹងដែរ។

គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយរបស់អ្នកនាង ពេជ្រ សោភា ដែលបានឈានជើងចូលទឹកដីប្រទេសកូរ៉េនោះទេ។ ព្រោះថា ជារឿយៗតារាចម្រៀងស្រីរូបនេះ តែងតែត្រូវបានគេអញ្ជើញទៅសម្ដែងនៅទីនោះជាញឹកញាប់៕

ទស្សនារូបភាពខាងក្រោម៖

 ពេជ្រ សោភា
 ពេជ្រ សោភា
 ពេជ្រ សោភា
 ពេជ្រ សោភា
 ពេជ្រ សោភា
 ពេជ្រ សោភា
 ពេជ្រ សោភា
 ពេជ្រ សោភា
 ពេជ្រ សោភា
 ពេជ្រ សោភា
 ពេជ្រ សោភា ពេលគ្រងឈុតប្រពៃណី 
 ពេជ្រ សោភា ពេលគ្រងឈុតប្រពៃណី 
 ពេជ្រ សោភា ពេលគ្រងឈុតប្រពៃណី 
 ពេជ្រ សោភា ពេលគ្រងឈុតប្រពៃណី 
ពេជ្រ សោភា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T