ណាសា កំពុងស៊ើបអង្កេតបទឧក្រិដ្ឋកម្មដំបូងគេបង្អស់កើតឡើងលើអវកាស (មានវីដេអូ)

//s5.kh1.co/4a/4aba9cfacfbbd3d7dc630290f33f6a98aed5c1bc.jpg
សង្គម

 ៣០-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិក ឬ​ហៅកាត់ណាសា (NASA) កំពុងស៊ើបអង្កេតរឿងក្តីមួយទាក់ទិនទៅនឹងអវកាសយានិកម្នាក់ ត្រូវបានចោទប្រកាន់ថាបានលួចហែកចូល (Hack) គណនីធនាគាររបស់ប្តីនាង ខណៈពេលដែលនាងកំពុងបំពេញបេសកកម្មនៅលើលំហអាកាស ដែលនេះត្រូវបានគេចាត់ទុកថាជាបទឧក្រិដ្ឋកម្មដំបូងគេបង្អស់ដែលបានកើតឡើងនៅលើអវកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា អវកាសយានិកឈ្មោះ Anne McClain (ប្រពន្ធ) និងស្វាមីឈ្មោះ Summer Worden បានរៀបការជាមួយគ្នាក្នុងឆ្នាំ២០១៤។ ពួកគេជាប្តីប្រពន្ធស្រលាញ់ភេទដូចគ្នា ហើយពួកគេក៏បានចែកផ្លូវគ្នាកាលពីឆ្នាំ២០១៨ ដោយ Worden ជាអ្នកដាក់ពាក្យសុំលែងលះ។

McClain (ខាងឆ្វេង), Worden (ខាងស្តាំ)
McClain (ខាងឆ្វេង), Worden (ខាងស្តាំ)

គូស្នេហ៍បែកបាក់មួយគូនេះ បាននិងកំពុងតវ៉ារឿងក្តីទាក់ទិនទៅនឹងការសុំសិទ្ធិយកកូនប្រុសទៅចិញ្ចឹមអស់រយៈពេលជាង ១ឆ្នាំមកហើយ។

ប៉ុន្តែរឿងរ៉ាវកាន់តែមានភាពស្មុគស្មាញខ្លាំងឡើងកាលពីពេលថ្មីៗនេះ បន្ទាប់ពីអ្នកនាង Worden បានចោទប្រកាន់អតីតភរិយានាងថា បានលួច Hack គណនីធនាគាររបស់នាង ពេល McClain បំពេញបេសកកម្មនៅលើអវកាស។

យ៉ាងណាមិញ នាង McClain បានសារភាពថា នាងពិតជាបានចូលពិនិត្យគណនីធនាគារពីលើលំហអាកាសពិតមែន ប៉ុន្តែនាងមិនបានធ្វើខុសនោះទេ ដោយអះអាងថា នាងគ្រាន់តែចង់ដឹងពីស្ថានភាពហិរញ្ញវត្ថុក្រុមគ្រួសារនាង ដើម្បីធានាថាកូនប្រុសរបស់នាងនឹងត្រូវបានថែរក្សាយ៉ាងល្អតែប៉ុណ្ណោះ។

នាង McClain
នាង McClain
McClain, កូនប្រុស,  Worden
McClain, កូនប្រុស,  Worden

ភាពចម្រូង​ចម្រាស់កាន់តែកើនឡើងយ៉ាងខ្លាំងទាក់ទិនទៅនឹងបញ្ហាមួយនេះ  ដោយសារបច្ចុប្បន្នអ្នកនាង Worden កំពុងប្តឹងអតីតភរិយាខ្លួនគឺអ្នកនាង McClain ហើយខាង Nasa ក៏កំពុងតែស៊ើបអង្កេតបន្ថែមទៀតលើរឿងក្តីនេះផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T