អស់និយាយ! ឆ្កែដ៏ឆ្លាតនេះ ចេះធ្វើពុតជាបាក់ជើង ដើរអូសជើង ដើម្បីឲ្យគ្រប់គ្នាចាប់អារម្មណ៍ អាណិត និងដាក់ចំណីឲ្យវាស៊ី (មានវីដេអូ)

//s5.kh1.co/d3/d3e7ebac9dd1623d08eabb610b7908274f87076b.jpg
សង្គម

 ២៩-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ជាការពិតណាស់ ឆ្កែ ត្រូវបានគេចាត់ទុកថា ជាសត្វចិញ្ចឹមមួយប្រភេទ ដែលមានភាពវៃឆ្លាត និងជាពិសេសនោះ ស្រលាញ់ស្មោះស្ម័គ្រនឹងម្ចាស់ ជាងសត្វណាៗទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះ ឆ្កែមួយក្បាលនៅឯប្រទេសថៃ ក៏បាននឹងកំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍ ស្រលាញ់ ក៏ដូចជាសរសើរយ៉ាងខ្លាំងដល់វា ជុំវិញនឹងសកម្មភាពដ៏ឆ្លាតវៃ ដែលវាចេះធ្វើពុតជាបាក់ជើង និងដើរអូសជើងយ៉ាងកំសត់តាមដងផ្លូវ។

អា Gae
អា Gae

បើតាមប្រភពបានឲ្យដឹងថា កូនឆ្កែដ៏ឆ្លាតនោះត្រូវបានគេដាក់ឈ្មោះឲ្យវាថា អា Gae រស់នៅក្នុងតំបន់មួយ នាទីក្រុងបាងកក ប្រទេសថៃ។ អា Gae គឺជាឆ្កែដ៏ឆ្លាត និងកំពូល្បិចមួយក្បាល ដែលតែងតែធ្វើឲ្យគ្រប់គ្នាចាញ់បោកវា សឹងតែជឿស៊ុប នៅពេលដែលវាចូលតួសម្ដែងធ្វើជាអូសជើងតាមដងផ្លូវ ប្រៀបបីដូចជាឆ្កែបាក់ជើងដើរមិនរួចយ៉ាងអីចឹង។

ប៉ុន្តែផ្ទុយទៅវិញ តាមការពិតទៅ សកម្មភាពទាំងនោះ គ្រាន់តែជាការបោកស៊ីរបស់វាតែប៉ុណ្ណោះ។ ព្រោះតែឆ្កែកំហូចនេះ សម្ដែងឡើងដោយគ្រាន់តែចង់ឲ្យគេចាប់អារម្មណ៍លើវា ឃើញហើយអាណិត និងដាក់ចំណីឲ្យស៊ីប៉ុណ្ណោះ។

អា Gae
អា Gae

អ្នករស់នៅក្នុងតំបន់នោះម្នាក់ ឈ្មោះ នាង Thaweeporn Chongplapolkul បាននិយាយថា៖

«ឆ្កែមួយក្បាលនេះ រស់នៅកន្លែងធ្វើការរបស់ខ្ញុំអស់រយៈពេលជាង ១ឆ្នាំមកហើយ។ វាតែងតែប្រើល្បិចបែបនេះ ដើម្បីបំភាន់ភ្លែកគ្រប់គ្នាឲ្យអាណិតវា។ ខ្ញុំក៏តែងតែដាក់បាយឲ្យស៊ីរាល់ថ្ងៃដែរ ប៉ុន្តែ អា Gae វានៅមានទម្លាប់ធ្វើបែបនេះ។ Gae គឺជាឆ្កែដ៏ឆ្លាតមួយក្បាល។ ខ្ញុំគិតថា វាធ្វើបែបនេះក៏ព្រោះតែវាចង់ឲ្យគេចាប់អារម្មណ៍ និងដាក់ចំណីឲ្យវាស៊ី» ។

អា Gae
អា Gae

នាង Thaweeporn បានបន្តថា៖

«នៅពេលដែលពួកយើងបានឈប់មើលសកម្មភាពប្រើល្បិចរបស់វានៅក្នុងថ្ងៃនោះ (ក្នុងវីដេអូ) ក៏ស្រាប់តែមានអ៊ំប្រុសម្នាក់ជិះម៉ូតូកាត់នោះ ក៏បានឈប់មើលវាផងដែរ ព្រោះតែគាត់គិតថា ឆ្កែនោះមានរឿងអ្វីអាក្រក់កើតឡើងចំពោះវា ទើបបានជាវាដើរអូសជើងបែបនេះ។ ប៉ុន្តែបន្តិចក្រោយមក ឆ្កែកំហូចនេះ ក៏បានលោតឡើង និងបានដើរទៅឆ្ងាយបាត់យ៉ាងរំភើយតែម្តង។ វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់» ។

អា Gae
អា Gae

Thaweeporn បានបន្ថែមថា នាងក៏ជាមនុស្សម្នាក់ដែលស្រលាញ់ចូលចិត្តសត្វឆ្កែ ហើយនាងក៏បានចិញ្ចឹមពួកវាជាច្រើនក្បាល និងថែមទាំងជួយសង្គ្រោះដល់សត្វឆ្កែអនាថានៅតាមផ្លូវផងដែរ។

«អា Gae គឺជាឆ្កែចំណាស់មួយក្បាល ហើយពួកយើងក៏បានពិនិត្យមើលជើងទាំងពីររបស់វាផងដែរ។ ជើងរបស់វាគ្មានបញ្ហាអ្វីនោះទេ ព្រោះប្រសិនណាបើជើងរបស់វាមានបញ្ហា ដូចជារបួសមែននោះ ខ្ញុំនឹងយកវាទៅឲ្យពេទ្យសត្វពិនិត្យមើលហើយ» 

Thaweeporn និយាយ។

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T