ជិតដាច់ខែភ្លាម ម៉ា ដូណា លាភចូលភ្លែត ទិញរថយន្តជាកាដូសម្រាប់ខ្លួនឯង!

//s5.kh1.co/a0/a0703172dfd52378d0579a181913f20c3c8f60d4.jpg
តារា & កម្សាន្ដ

 ២៩-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយទៅដល់តារាសម្ដែងពហុជំនាញកប្លុកកំប្លែង ម៉ា ដូណា ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ ស្គាល់ពីទេពកោសល្យសម្ដែងរបស់ខ្លួន ធ្វើឲ្យពុក ម៉ែ បងប្អូន ទស្សនិកជនទស្សនារួចហើយទប់សំណើចសឹងមិនបាន ជាមួយនឹងភាពក្រមិចក្រមើរបស់លោក។
 លើសពីនេះទៅទៀតនោះ តារាសម្ដែងដែលជាម្ចាស់បទ«ស្ដេចប្រពន្ធ»លោក ម៉ា ដូណា ក៏ទទួលបានប្រជាប្រិយខ្លាំងទៅលើការបកស្រាយចម្រៀងផងដែរ នាពេលកន្លងមកធ្វើឲ្យរូបលោក មានវត្តមាននៅលើគ្រប់បណ្ដាឆាកតន្រ្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្ដែងពហុជំនាញ ដ៏មានប្រជាប្រិយភាពលោក បានបង្ហោះនូវរូបភាព ជាមួយនឹងសារជាច្រើន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន អមទៅដោយរថយន្ត Toyota Prius ស៊េរី២០០៨ ជាកាដូសម្រាប់ខ្លួនឯងធ្វើឲ្យអ្នកគាំទ្ររបស់លោក មានការភ្ញាក់ផ្អើលខ្លាំងតែម្ដង។
 ដោយក្នុងនោះ តារាកំប្លុកកំប្លែងដ៏មានប្រជាប្រិយភាពរូបនេះ បានឲ្យដឹង ខ្លួនទិញរថយន្តនេះបន្ថែមពីលើរថយន្តចាស់ Highlander របស់លោក ព្រោះឡាននេះវាចំណាយទៅថ្លៃសាំងតិច ព្រមទាំងតម្លៃសមរម្យសម្រាប់ខ្លួន​ក្នុងការបំពេញការងារទូទៅ៕
 តោះដើម្បីជ្រាប់ច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

 ម៉ា ដូណា 
 ម៉ា ដូណា 
 ម៉ា ដូណា 
 ម៉ា ដូណា 
 ម៉ា ដូណា 
 ម៉ា ដូណា 
 ម៉ា ដូណា 
 ម៉ា ដូណា 
 ម៉ា ដូណា 
 ម៉ា ដូណា 
 ម៉ា ដូណា  និងឡានថ្មី 
 ម៉ា ដូណា  និងឡានថ្មី 
 ម៉ា ដូណា  និងឡានថ្មី 
 ម៉ា ដូណា និងឡានថ្មី 
ម៉ា ដូណា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T