ម្ដាយស្រក់ទឹកភ្នែក ពេលដឹងថាកូនប្រុសបញ្ចប់ការសិក្សាថ្នាក់បរិញាប័ត្រក្រោយពីរៀន៧ឆ្នាំ (មានវីដេអូ)

//s5.kh1.co/d9/d92c7bd2e42d4f5568d2b9ff7fa1a73c9349ba9c.jpg
សង្គម

 ២៩-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ហ្វីលីពីន៖ ស្រ្តីជាម្ដាយសប្បាយចិត្តទប់ទឹកភ្នែកមិនបាន នៅពេលដឹងថាកូនប្រុសរបស់គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញាប័ត្រក្រោយពីរៀនអស់រយៈពេល៧ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា លោក Jerue បានរៀបចំការហូបអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយកន្លែងនៅក្នុងទីក្រុង Muntinlupa ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ដើម្បីប្រាប់ដំណឹងល្អទៅកាន់ម្ដាយ។

យោងតាមវីដេអូដែលបានបង្ហោះដោយគណនី Twitter របស់លោក Jerue បានបង្ហាញឲ្យឃើញថា លោក Jerue បានហុចកញ្ចប់សម្លៀកបំពាក់ទទួលសញ្ញាប័ត្រទៅឲ្យម្ដាយ ធ្វើឲ្យម្ដាយឃើញហើយសប្បាយចិត្ត ស្រក់ទឹកភ្នែកក្រោយពីដឹងថា ទីបំផុតកូនប្រុសរបស់គាត់បានរៀនចប់ហើយ វាជាដំណឹងដែលគាត់រង់ចាំជាយូរណាស់មកហើយ។

លោក Jersue បាននិយាយថា៖

«ខ្ញុំមិនដែលគិតទេថា ម៉ាក់នឹងស្រក់ទឹកភ្នែក។ ជាធម្មតា ប៉ាម៉ាក់មិនដែលបង្ហាញអាម្មណ៍ពិតនោះទេ។ ខ្ញុំគ្រាន់តែគិតថា ម៉ាក់នឹងសប្បាយចិត្ត និងនិយាយពាក្យអបអរមកកាន់ខ្ញុំប៉ុណ្ណោះ។»

ទិដ្ឋភាពថ្ងៃនោះ
ទិដ្ឋភាពថ្ងៃនោះ

ប្រភពបានបន្ដថា លោក Jersue បានចំណាយពេលយ៉ាងយូរដើម្បីបញ្ចប់ការសិក្សា ដោយសារតែលោកធ្លាក់មុខវិជ្ជាជាច្រើន ដូចជាគណិតវិទ្យា និងសេដ្ឋកិច្ចជាដើម។ ក្រោយពីបញ្ចប់ការសិក្សារួចមក លោកនឹងសម្រាកលំហែកាយមួយរយៈសិន ទើបស្វែងរកការងារផ្នែកទីផ្សារដែលជាជំនាញដែលលោករៀន។

គួរឲ្យដឹងដែរថា វីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម Twitter កំពុងមានភាពល្បីល្បាញ និងមានអ្នកទស្សនាចំនួនប្រមាណជិត៤សែនដងផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T