សប្ដាហ៍ចុងក្រោយនៃខែ កុម្ភៈនេះ ឱក សុគន្ធកញ្ញា នៅតែរក្សាតំណែង លេខ១ ជាតារាចំរៀងដែល ពេញនិយម របស់ Khmerload Music Chart ដោយនាងបានទទួលការ គាំទ្រ ដល់ទៅ ៧៥៥៨ សំលេងឯណោះ។ ចំណែកឯលោក ខេមរៈ សេរីមន្ត នៅតែស្ថិតនៅលេខ២ ប្រកៀកប្រកិតនឹង ឱក សុគន្ធកញ្ញា ដោយមានពិន្ទុ ៦៧៣៣។ យ៉ាងណាមិញ អ្នកដែលគាំទ្រ លោកព្រាប សុវត្ថិ ដែលជាតារាចំរៀងជើងចាស់ លោក បានហក់មកកាន់តំណែងលេង ៤ ស្របពេលដែល មាស សុខសោភា នៅតែរក្សាបាននូវលេខ៣។ កំលោះសង្ហា ឆន សុវណ្ណារាជ វិញ បានធ្លាក់តំណែង ទៅជាលេខ៥។

បទចំរៀង ដែលកំពុងពេញនិយមជាងគេ និងប្រិយមិត្តខ្មែរឡូតនិយមចូលចិត្តស្ដាប់ខ្លាំងបំផុត នៅក្នុង Khmerload Music Chart សំរាប់សប្តាហ៍ចុងក្រោយក្នុង ខែកុម្ភៈនេះ គឺនៅតែជាបទ ស្ដាប់ Ring Ring Tune បងអូនស្រក់ទឹកភ្នែក របស់កញ្ញា មាស សុខសោភា។បទនេះបានជាប់ចំណាត់ថ្នាក់លេខ១ ប្រាំសប្តាហ៍ជាប់គ្នាហើយ ព្រោះថា បទស្ដាប់ហើយគួរអោយចង់ស្ដាប់មិនជិនណាយ។ ប្រិយមិត្តអាចស្ដាប់បទនេះបាន រួមជាមួយបទ ថ្មីៗដែលកំពុងពេញនិយម នៅក្នុង Khmerload Music Chart។ បទដែលជាប់លេខ២និង លេខ៣ គឺសុទ្ធសឹងតែជាបទ របស់កញ្ញា ឱក សុគន្ធកញ្ញា នៅក្នុង អាល់ប៊ុម កញ្ញាគ្រាប់កាហ្វេ គឺមានបទ គ្មានអ្នកណាល្អជាងសង្សារខ្ញុំ និងបទ នៅសុខៗមានអារម្មណ៍ចង់យំ

តើខែថ្មីខាងមុខនេះ នឹងមាន ការផ្លាស់ប្តូរចំណាត់ថ្នាក់អ្វីខ្លះទៀត? ប្រិយមិត្ត អាចស្តាប់បទចម្រៀងលេងកំសាន្ត ដែលមានជាច្រើនបទ កំពុងពេញនិយម របស់ Khmerload Music Chart និងជួយបញ្ចូលទំនុកចម្រៀង បោះឆ្នោតអោយ បទចម្រៀង និងតារាចម្រៀងដែលខ្លួនពេញចិត្ត។





ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា