ហេតុតែជាស្រីស្អាត ទោះ ស៊ីន យូប៊ីន លេងស្ទីលសម្លៀកបំពាក់បែបណា ក៏នៅតែមើលទៅលេចធ្លោដែរ

//s6.kh1.co/b6/b682cc02fdf640ed8efb6c4ace3447c0f1118ed1.jpg
តារា & កម្សាន្ដ

 ២៩-សីហា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កញ្ញា ស៊ីន យូប៊ីន​​ ដែលជាតារាសម្ដែង ស្រីវ័យក្មេង បានធ្វើឲ្យប្រិយមិត្តរាល់គ្នា បានស្គាល់អំពី ទេពកោសល្យសម្ដែង ដ៏ពិសេសរបស់នាងគ្រប់គ្នា មិនថាតាមរយៈ ខ្សែភាគយន្ត ឬតាមរោងកុននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ កេរ្តិ៍ឈ្មោះរបស់ ស៊ីន យូប៊ីន​ បានសាយភាពរហូតដល់ ប្រទេសថៃ ថែមទាំងត្រូវបានផលិតកម្មក្រៅស្រុកមួយ អញ្ជើញឲ្យថតខ្សែភាពយន្ត ជាមួយតារាល្បីៗ ក្នុងប្រទេសថៃទៀតផង។

ក្រៅពីសមត្ថភាពសម្ដែងដ៏ល្អ ជក់ចិត្តដិតអារម្មណ៍ហើយ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗមិនចេះតិចនាក់នោះទេ លួចសរសើរពី ស្ទាយ៍រៀបចំខ្លួន បានយ៉ាងស្អាតប្លែក របស់នាង។ ក្នុងនោះដែរ បើមើលតាមរយៈគណនីហ្វេសប៊ុករបស់ស៊ីន យូប៊ីន តែងតែបង្ហោះរូបភាព ជាច្រើនសន្លឹក បង្អួតពីសម្រស់ដ៏លេចធ្លោ ជាមួយឈុតសម្លៀកបំពាក់ប្លែកៗ និងមានម៉ូតទាន់សម័យ មិនចាញ់តារានៅប្រទេសជិតខាងប៉ុន្មានទេ។

ដោយឡែក ហេតុតែ យូប៊ីន មានមុខមាត់ស្រស់សោភា អមដោយដងខ្លួន វែងស្រលូនផងនោះ ទើបនាំឲ្យរាល់ ស្ទីលសម្លៀកបំពាក់របស់នាង មើលទៅសាកសម និងគួរឲ្យចាប់អារម្មណ៍ពីសំណាក់មិត្តៗយុវវ័យ យ៉ាងក្រៃលែង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
 ស្ទាយ៍សម្លៀកបំពាក់ ស៊ីន យូប៊ីន​​ 
ស៊ីន យូប៊ីន
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T