ប្រុងប្រយ័ត្ន! ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ត្រូវបានខ្លា.រខិនខ្វាចនៅក្នុងសួនសត្វ (មានវីដេអូ)

//s5.kh1.co/1f/1f73f41233ea288e97f108cc2cc14a4c61cd7db7.jpg
សង្គម

 ២៩-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ថ្ងៃដ៏រីករាយនៅក្នុងសួនសត្វ បានប្រែក្លាយទៅជាថ្ងៃដ៏អាក្រក់សម្រាប់ក្រុមគ្រួសារមួយ។ ជាក់ស្ដែង ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ត្រូវបានខ្លា.រខិនខ្វាចបណ្ដាលឲ្យរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ នៅក្នុងសួនសត្វ Namuang នៅកោះសាម៉ុយ ក្នុងប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ ក្មេងប្រុសឈ្មោះ Orr Bunrs អាយុ២ឆ្នាំ រួមទាំងក្រុមគ្រួសាររបស់គេដែលជាជនជាតិអ៊ីស្រាអែល បានមកកម្សាន្តសួនសត្វ Namuang។ បន្ទាប់ពីថតរូបលេងជាមួយសត្វដំរីរួចមក ពួកគេក៏បានទៅដល់ជម្រកខ្លា.រខិនដើម្បីថតរូបលេង។ ដោយគិតថាប្រាកដជាមានអ្នកយាមនៅក្នុងនោះ ឪពុករបស់ក្មេងប្រុសរងគ្រោះបានបើកទ្វារ ក៏ឃើញខ្លា.រខិននៅចំពីមុខរបស់គាត់ គាត់ក៏ភ្ញាក់និងដើរថយក្រោយដោយមិនបិទទ្វារវិញ។ ភ្លាមៗនោះ ខ្លា.រខិនដើរចេញទៅក្រៅបាន និងខ្វាចទៅលើថ្ពាល់ក្មេងប្រុសរងគ្រោះបណ្ដាលឲ្យហូរឈាមយ៉ាងខ្លាំង។ ក្មេងប្រុសរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ឪពុករបស់ក្មេងប្រុសរងគ្រោះបើកទ្វារ
ឪពុករបស់ក្មេងប្រុសរងគ្រោះបើកទ្វារ

យោងតាមវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ខ្លា.រខិនដើរចេញទៅក្រៅបានប្រហែលជា១០វិនាទី បុគ្គលិកនៅក្នុងសួនសត្វបានដេញវាឲ្យចូលទៅក្នុងវិញផងដែរ។

ប្រភពបានបន្ដថា ក្រុមគ្រួសាររបស់ក្មេងប្រុសរងគ្រោះពិតជាមិនពេញចិត្តសម្រាប់ការធ្វើការរបស់បុគ្គលិកក្នុងសួនសត្វនោះទេ ព្រោះរាល់សត្វនីមួយៗគួរតែមានអ្នកចាំមើលថែនៅពេលដែលភ្ញៀវដើរកម្សាន្ដ។

ខ្លា.រខិននោះ
ខ្លា.រខិននោះ

លោក Naphat Pleumsut ដែលជាអ្នកគ្រប់គ្រងសួនសត្វបានឲ្យដឹងថា ក្រុមគ្រួសាររបស់ក្មេងប្រុសរងគ្រោះជាអ្នកបើកទ្វារ ដែលជាហេតុបណ្ដាលឲ្យខ្លា.រខិនចេញក្រៅរួច វាគឺជាកំហុសទាំងសងខាង។ ម៉្យាងវិញទៀត អំឡុងពេលនោះ មានភ្ញៀវទេសចរណ៍ច្រើន ខ្លា.រខិនប្រហែលជាមានអារម្មណ៍ភ័យទើបបណ្ដាលឲ្យវាខ្វាចទៅលើក្មេងប្រុសនោះ។

យ៉ាងណាមិញ ខាងសួនសត្វនឹងចេញថ្លៃព្យាបាលរបួសទៅឲ្យក្មេងប្រុសរងគ្រោះ និងពង្រឹងសុវត្ថិភាពក្នុងសួនសត្វ ដោយបិទប្រកាសនៅមាត់ទ្វារជម្រកខ្លា.រខិនថា៖ 

«ហាមចូល ប្រសិនបើគ្មានការអមដំណើរដោយបុគ្គលិក៕» 

សូមទស្សនាវីដេអូខាងក្រោម

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T