នេះជាសម្រស់របស់ គីម ចាន់បូរមី កាលប្រឡង Freshie Girl ដំបូងៗ

//s4.kh1.co/3b/3b9b594efe0bbdc6a571f5da4d8faef01da0236f.jpg
តារា & កម្សាន្ដ

 ២៩-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជា បានស្គាល់ពី អតីតFreshie Girl  កញ្ញា គីម ចាន់បូរមី និងជាតារាសម្ដែងស្រីមួយរូប ដែលមានប្រជាប្រិយភាពផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ បើទោះជា មួយរយៈក្រោយនេះ​ បូរមី មិនសូវបានលេចមុខមាត់ ក្នុងវិថីសិល្បៈ ទៀតក៏ដោយ តែសន្ទុះនៃ ការគាំទ្រនៅតែដដែល ថែមទាំងបានធ្វើឲ្យ ហ្វេនៗងាកទៅ ចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងជីវិតឯកជន ដ៏ហ៊ឺហារ របស់នាងទៅវិញ។

លើសពីនេះ តារាស្រីសាច់សខ្ជីរូបនេះ មានរូបសម្ភស្ស ស្រស់ស្អាតពីធម្មជាតិ ដោយមានទម្រង់មុខពងក្រពើរ និងសាច់មុខភ្លឺថ្លា គួរឲ្យចង់គយគន់។ យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ បូរមី បានបង្ហោះរូបភាព​ តាំងពីឆ្នាំ២០១៤ ជំនាន់នាង ចូលប្រលងដំបូងៗ។

អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលគឺ បើមើលតាមរយៈរូបភាពនោះ គេឃើញថា រូបសម្រស់របស់ គឹម ចាន់បូរមី មិនមានការប្រែប្រួលខ្លាំង ទៅតាមវ័យនោះទេ គឺទាំងទម្រង់មុខ និងរូបរាងស្រស់សោភា មិនខុសពីពេលបច្ចុប្បន្នប៉ុន្មានទេ គ្រាន់តែពេលនេះ នាងមានស្ទាយ៍លេងខ្លួន​ លេចធ្លោ និងទាន់សម័យជាង កាលពីប៉ុន្មានឆ្នាំមុន តែប៉ុណ្ណោះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

គីម ចាន់បូរមី ពេលបច្ចប្បន្ន
គីម ចាន់បូរមី ពេលបច្ចប្បន្ន
គីម ចាន់បូរមី ពេលបច្ចប្បន្ន
គីម ចាន់បូរមី ពេលបច្ចប្បន្ន
គីម ចាន់បូរមី ពេលបច្ចប្បន្ន
គីម ចាន់បូរមី ពេលបច្ចប្បន្ន
គីម ចាន់បូរមី  ពេលចូលសិល្បៈដំបូងៗ
គីម ចាន់បូរមី  ពេលចូលសិល្បៈដំបូងៗ
គីម ចាន់បូរមី ពេលចូលសិល្បៈដំបូងៗ
គីម ចាន់បូរមី ពេលចូលសិល្បៈដំបូងៗ
បូរមី (តារាសម្តែង)
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T