ចូលរួមសោកស្ដាយ! នៅសល់៣ខែទៀត ភ្ជាប់ពាក្យ តែពេលនេះ គូស្នេហ៍ សង ស៊ីធឿន ទទួលមរណភាពហើយ

//s4.kh1.co/34/34adb908dfa2cc60f4d8fd869ba9886586e29f9b.jpg
តារា & កម្សាន្ដ

 ២៩-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើទោះបីជាតារាសម្ដែងស្រីវ័យក្មេងកញ្ញា សង ស៊ីធឿន ទើបតែប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែនតែតារាស្រីសម្បុរស្រអែមរូបនេះ បានសាងកេរ្តិ៍ឈ្មោះ តាមការសម្ដែងជាខ្សែភាពយន្តខ្នាតធំជាច្រើនពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀតនោះ មិនត្រឹមតែជោគជ័យខ្លាំងលើវិថីនោះទេ កញ្ញា សង ស៊ីធឿន ទទួលបានការចាប់អារម្មណ៍ខ្លាំង ទៅលើជីវិតស្នេហាដ៏ផ្អែមល្ហែមរបស់ខ្លួន ដែលតែងតែបង្ហោះនៅលើបណ្ដាញសង្គម ធ្វើឲ្យហ្វេនៗស្ទើរតែលើសជាតិស្ករ ដែលត្រៀមភ្ជាប់ពាក្យជាមួយគ្នាឆាប់ៗ។

ជាក់ស្ដែង កាលពីយប់មិញនេះ បើតាមការបង្ហោះរបស់កញ្ញា សង ស៊ីធឿន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជាមួយនឹងរូបភាពមួយសន្លឹក ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ជាមួយគ្នានេះផងដែរតារាស្រីសម្បុរស្រអែមរូបនេះ ក៏បានសរសេរក្នុងនោះដោយភ្ជាប់នូវពាក្យថា៖

«កុំខ្លាចណាបង អូននៅជិតបង ខែ១១យើងភ្ជាប់ពាក្យហើយ»

ក្រោយពីបានឃើញបែបនេះ គេសង្កេតឃើញមានបណ្ដាមិត្តភក្តិ និងហ្វេនៗសម្ដែងអារម្មណ៍ចួលរួមរំលែកទុក្ខយ៉ាងច្រើនថែមទៀត។ យ៉ាងណាមិញ ក្នុងការទទួលមរណភាពគូស្នេហ៍របស់កញ្ញា សង ស៊ីធឿន គឺបណ្ដាលពីមកគ្រោះថ្នាក់ចរាចរណ៍ នេះបើតាមការឆ្លើយតបតាមរយៈការខំមិនរបស់ខ្លួន ទៅកាន់អ្នកគាំទ្រ។

គួរឲ្យដឹងផងដែរថា នាពេលកន្លងមកអ្នកទាំងពីរ តែងតែទៅណាមកណាទាំងគូមិនថាជាការងារ ដំណើរកម្សាន្តទីជិត ទីឆ្ងាយនោះទេ សុទ្ធតែខ្វះគ្នាមិនបាននោះទេ៕

តោះដើម្បជ្រាបច្បាស់ ទស្សនារូបភាពទាំងអស់គ្នា៖  

សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន និងគូស្នេហ៍
សង ស៊ីធឿន និងគូស្នេហ៍
សង ស៊ីធឿន និងគូស្នេហ៍
សង ស៊ីធឿន និងគូស្នេហ៍
សង ស៊ីធឿន និងគូស្នេហ៍
សង ស៊ីធឿន និងគូស្នេហ៍
សង ស៊ីធឿន 
សង ស៊ីធឿន 
សំណេររបស់ សង ស៊ីធឿន 
សំណេររបស់ សង ស៊ីធឿន 
សង ស៊ីធឿន
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T