ផ្ទុះការរិះគន់ស្រ្តីកាណាដាម្នាក់ បោះសម្តី រើសអើងនារីចិនម្នាក់ ទាក់ទិនទៅនឹងបញ្ហាចតឡាន (មានវីដេអូ)

//s5.kh1.co/db/dbd731505c24fdb9c2d1d722232af71cdb19e8a9.jpg
សង្គម

 ២៨-សីហា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

កាណាដា៖ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានរិះគន់ស្រ្តីជនជាតិកាណាដាម្នាក់ ក្រោយពីវីដេអូរបស់នាង បានបោះសម្តី រើសអើង នារីជនជាតិចិនម្នាក់ ទាក់ទិនទៅនឹងបញ្ហាចតឡាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា ជម្លោះពាក្យសម្តីនេះ បានកើតឡើងនៅផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Vancouver ទាក់ទិនទៅនឹងស្រ្តីជនជាតិកាណាដា ដែលមានវ័យកណ្តាលម្នាក់ បានប្រើពាក្យសម្តីមិនសមរម្យទៅនឹងនារីជនជាតិចិនម្នាក់ ទាក់ទិនទៅនឹងបញ្ហាចតឡាននៅផ្សារទំនើប។

យោងតាមវីដេអូបានបង្ហាញថា ស្រ្តីជនជាតិកាណាដាម្នាក់នេះបានបោះសម្តី រើសអើងថា៖

«យើងមិនចង់ឱ្យឯងនៅទីនេះទេ ព្រោះឯងមិនចេះបើកបរ។ ឯងគ្មានដឹងរឿងស្អីទេ យល់ល្អត្រលប់ទៅស្រុកចិនវិញទៅ ស្រីចោលម្សៀត។»

យ៉ាងណាមិញ វីដេអូនេះបាននិងល្បីពេញបណ្តាញសង្គម Twitter ដែលមានអ្នកទស្សនាវាប្រមាណ ៤,២លានដង ហើយមានមនុស្សម្នាជាច្រើនសុទ្ធសឹងតែសម្តែងការមិនចេញចិត្តចំពោះស្រ្តីជនជាតិកាណាដាម្នាក់នេះ ទាក់ទិនទៅនឹងបញ្ហារើសអើងពូជសាសន៍បែបនេះ។

ស្របពេលគ្នានេះដែរ សមត្ថកិច្ចក៏កំពុងតែស៊ើបអង្កើតបន្ថែមទាក់ទិនទៅនឹងករណីមួយនេះផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T