ផ្សារ Costco បើកនៅចិនថ្ងៃទីមួយ ត្រូវបិទទ្វារវិញ ព្រោះប្រជាជនចិនដណ្តើមគ្នាទិញអីវ៉ាន់ គ្មានសណ្តាប់ធ្នាប់ខ្លាំងពេក (មានវីដេអូ)

//s4.kh1.co/0c/0c088ea7e49e67d9c2daa39ebbe65d5527284bce.jpg
សង្គម

 ២៨-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះផ្សារលក់អីវ៉ាន់ដ៏ធំដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក ទើបតែបើកហាងថ្មីនៅក្នុងប្រទេសចិន ប៉ុន្តែគ្រាន់តែបើកថ្ងៃទីមួយសោះ ត្រូវបង្ខំចិត្តបិទទ្វារវិញ ព្រោះប្រជាជនចិនដណ្តើមគ្នាទិញអីវ៉ាន់ ដោយគ្មានសណ្តាប់ធ្នាប់ខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងកាលពីព្រឹកថ្ងៃអង្គារកន្លងទៅនេះ ក្នុងទីក្រុងសៀងហៃ។

ខាងផ្សារ Costco បានចេញសេចក្តីប្រកាសមួយថា៖

«ឥឡូវនេះផ្សារពោរពេញទៅដោយមនុស្សច្រើនខ្លាំងពេក។ ដូច្នេះដើម្បីផ្តល់ជូននូវបទពិសោធន៍ក្នុងការទិញទំនិញឱ្យបានល្អ Costco សូមផ្អាកដំណើរការមួយរយៈសិន។»

យ៉ាងណាមិញ ព្រោះតែប្រជាជនចិនជាច្រើននាំគ្នាសម្រុកចូលទៅផ្សារ Costco ច្រើននាក់ពេក ក៏បណ្តាលឱ្យមានការស្ទះចរាចរណ៍ខ្លាំងណាស់ រហូតដល់មានប៉ូលិសជាច្រើននាក់បានមកដល់ទីតាំងផ្សារដើម្បីជួយសម្រួលសណ្តាប់ធ្នាប់ជូនដល់អ្នកទៅផ្សារទាំងនោះទៀតផង៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពនៅក្នុងហាង Costco
រូបភាពនៅក្នុងហាង Costco
រូបភាពនៅក្នុងហាង Costco
រូបភាពនៅក្នុងហាង Costco
រូបភាពនៅក្នុងហាង Costco
រូបភាពនៅក្នុងហាង Costco
Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T