កូនឆ្កែកម្សត់ដើរចម្ងាយ២១គីឡូម៉ែត្រ ដើម្បីទៅរង់ចាំម្ចាស់នៅកន្លែងដែលបោះបង់វាចោល

//s5.kh1.co/da/da2cf87fa9f8db9d5fe8ec7327e684d69fb24f72.jpg
សង្គម

 ២៨-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ការចិញ្ចឹមសត្វគឺជាទំនួលខុសត្រូវមួយក្នុងនាមយើងជាម្ចាស់របស់វា។ យើងគួរតែផ្ដល់ជម្រកដល់វា និងមិនគួរបោះបង់វាចោលឡើយ។ ជាក់ស្ដែង មានកូនឆ្កែមួយក្បាលកំពុងទទួលបានក្ដីអាណិតស្រលាញ់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែវាបានដើរចម្ងាយ២១គីឡូម៉ែត្រទៅកន្លែងដែលម្ចាស់វាបានបោះបង់វាចោល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Panithan Rathanathum បានបង្ហោះរូបភាព និងសរសេររៀបរាប់ថា៖

«កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ខ្ញុំបានប្រទះឃើញកូនឆ្កែសម្បុរខ្មៅដ៏គួរឲ្យស្រលាញ់មួយក្បាល នៅផ្លូវភ្នំ Doi Ang Khang ក្នុងខេត្តឈៀងម៉ៃ។ វាកំពុងដេកនៅលើចិញ្ចើមផ្លូវភ្នំដោយភាពឯកាជាមួយផ្ដិលដាក់ទឹកនៅជិតខ្លួនវា ដូចជាកំពុងរង់ចាំនរណាម្នាក់អីចឹង។ »

រូបនៅពេលដែលប្រទះឃើញដំបូង
រូបនៅពេលដែលប្រទះឃើញដំបូង
រូបនៅពេលដែលប្រទះឃើញដំបូង
រូបនៅពេលដែលប្រទះឃើញដំបូង

លោក Panithan ក្រោយពីប្រទះឃើញកូនឆ្កែដ៏គួរឲ្យអាណិតនេះហើយ លោកបាននាំវាទៅកាន់មន្ទីរពេទ្យសត្វដើម្បីពិនិត្យសុខភាព។ លោកក៏បានសន្និដ្ឋានផងដែរថា កូនឆ្កែមួយក្បាលនេះប្រាកដជាត្រូវម្ចាស់បោះបង់ចោល ឬវង្វេងផ្លូវជាដើម។

លោក Panithan បានព្យាយាមស្វែងរកម្ចាស់របស់វាដែរ ប៉ុន្ដែមិនអាចរកឃើញនោះទេ ដូច្នេះលោកក៏សម្រេចចិត្តចិញ្ចឹមឆ្កែនេះ និងដាក់ឈ្មោះថ្មីឲ្យវាថា Lucky។ មួយសប្ដាហ៍ក្រោយមក Lucky បានបាត់ខ្លួនចេញពីផ្ទះ ធ្វើឲ្យម្ដាយរបស់លោក Panithan តក់ស្លុត និងទូរស័ព្ទទៅលោក Panithan ដើម្បីឲ្យជួយតាមរក។ លោក Panithan បានប្ដឹងប៉ូលិស ចែកខិតប័ណ្ណ និងប្រកាសស្វែងរកតាមវិទ្យុទៀតផង។

ខិតប័ណ្ណ
ខិតប័ណ្ណ
ឆ្កែបានមកកន្លែងដើមវិញ
ឆ្កែបានមកកន្លែងដើមវិញ

ប្រភពបានបន្ដថា ទីបំផុត នៅថ្ងៃបន្ទាប់ពីការបាត់ឆ្កែ លោក Panithan បានរកឃើញឆ្កែមួយក្បាលនេះ នៅកន្លែងដែលគាត់ជួបវាលើកដំបូងនៅផ្លូវភ្នំ Doi Ang Khang ដែលមានចម្ងាយ២១គីឡូម៉ែត្រពីផ្ទះរបស់លោក។ លោក Panithan បានគិតថា Lucky អាចនឹងដើរមកកន្លែងនោះដើម្បីរង់ចាំម្ចាស់វាដែលបានបោះបង់វាចោលកាលពីលើកមុន។

យ៉ាងណាមិញ លោក Panithan រួមទាំងសមាជិកក្នុងគ្រួសារបានស្រលាញ់ឆ្កែមួយក្បាលនេះយ៉ាងខ្លាំង និងសន្យាថានឹងមើលថែរក្សាឲ្យបានល្អ ទោះបីជារកម្ចាស់មិនទាន់ឃើញក៏ដោយ៕

ឆ្កែបានមកដល់ផ្ទះវិញ
ឆ្កែបានមកដល់ផ្ទះវិញ
ឆ្កែបានមកដល់ផ្ទះវិញ
ឆ្កែបានមកដល់ផ្ទះវិញ
ឆ្កែនិងលោក Panithan 
ឆ្កែនិងលោក Panithan 
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T