មិនសរសើរមិនបាន!! នេន សុធារដ្ឋ ទាត់ហ្វី្រឃីកចូលទីយ៉ាងអស្ចារ្យ ជួយស្វាយរៀងបន្តភាពមិនទាន់ចាញ់ (មានវីដេអូ)

//s6.kh1.co/59/5995e8065fc7eae19ac815200b8be9de00ffc83b.jpg
កីទ្បា

 ២៨-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League រដូវកាល ២០១៩ ក្នុងជំនួបសប្ដាហ៍ទី២១ កាលពីថ្ងៃសៅរ៍កន្លងទៅ ក្លិបព្រះខ័នស្វាយរៀង បានបន្តកំណត់ត្រាមិនទាន់ស្គាល់ពាក្យថាចាញ់របស់ខ្លួន ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះ បឹងកេត ដោយលទ្ធផល ២-១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្រោយចប់ការប្រកួត (រូបភាព: Metfone Cambodian League)
សកម្មភាពក្រោយចប់ការប្រកួត (រូបភាព: Metfone Cambodian League)

អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងការប្រកួតនោះ គឺគ្រាប់បាល់ជ័យជម្នះរបស់ព្រះខ័នស្វាយរៀង ដែលកើតឡើងដោយការទាត់បាល់ហ្រ្វីឃីកចូលទីយ៉ាងអស្ចារ្យពីសំណាក់កីឡាករខ្សែការពារ នេន សុធារដ្ឋ នៅនាទី ៦៤។ រីឯមួយគ្រាប់ទៀតរបស់ព្រះខ័នស្វាយរៀង រកបានដោយខ្សែប្រយុទ្ធស្បែកខ្មៅ Privat នៅនាទី ៣២ ក្រោយពេលដែល បឹងកេត នាំមុខមុននៅនាទីទី៣០ តាមរយៈគ្រាប់បាល់របស់ Julius Oiboh។

សកម្មភាពក្នុងការប្រកួត (រូបភាព: Metfone Cambodian League)
សកម្មភាពក្នុងការប្រកួត (រូបភាព: Metfone Cambodian League)

គួរបញ្ជាក់ផងដែរថា ២១ប្រកួតមកនេះ ព្រះខ័នស្វាយរៀង មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ដោយឈ្នះ ១៧ប្រកួត និងស្មើ ៤ប្រកួត ហើយកំពុងតែឈរកំពូលតារាង៕

សូមទស្សនាវីដេអូ Highlight ការប្រកួតរវាង បឹងកេត និង ព្រះខ័នស្វាយរៀងនៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T