អាហារពិសេសទាំងនេះ អាចបញ្ចុះជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព!

//s6.kh1.co/ed/ed666b4033abce431a0e772d239f149530a6b688.jpg
នារី

 ២៨-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

បញ្ហា​លើស​ជាតិខ្លាញ់ បច្ចុប្បន្ន​មិន​ថា​ក្មេងមិន​ថា​ចាស់សុទ្ធ​តែ​ប្រឈម​ខ្លាំង ពិសេស​គ្នា​យើង​ចូល​ចិត្ត​អាហារ​សម្បូរ​ខ្លាញ់មិន​ល្អ មិនហាត់​ប្រាណងាយ​ធ្វើ​ឲ្យ​ជាតិខ្លាញ់​ក្នុង​ឈាម​កើន​ឡើង​ខ្លាំង​បំផុត។ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ បើ​មាន​លើស​ជាតិ​ខ្លាញ់​ត្រូវ​តែ​បញ្ចុះ​មក​នៅ​កម្រិត​ត្រឹម​ត្រូវ ហើយ​ក្រៅ​ពី​ប្រើ​ថ្នាំ របបអាហារ​សុខភាព​ក៏​អាច​ជួយ​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​បាន​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ប្រភេទ​អាហារ​ល្អៗ អាច​បញ្ចុះ​ជាតិខ្លាញ់​កូលេស្តេរ៉ូលក្នុង​ឈាម ​យ៉ាង​មាន​ប្រសិទ្ធភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ស្រូវសាលី ( Oats) 

មធ្យោបាយ​​ងាយ​ស្រួល​បំផុត ​ដើម្បី​កំណត់​កម្រិត​កូលេស្តេរ៉ុល​ក្នុង​ខ្លួន​ឲ្យ​​មាន​សុខ​ភាព​ល្អ គឺ​​ញ៉ាំពពួល​ធញ្ញ​ជាតិ​ស្រូវសាលី (Oatmeal ឬ Oat-based cereal) ១ ចាន/ថ្ងៃ។ ដោយ​សារ​ពពួក​ធញ្ញជាតិ​ Oatmeal មានជាតិ​កាកសរសៃ​ដែល​រលាយ​ក្នុងទឹក ​ដល់​ទៅ​​ប្រមាណ​ ២ ក្រាម/​ចាន។ បើ​​ចង់​បាន​ជាតិ​កាកសរសៃ​ច្រើន​ជាង​នេះ គ្នា​យើង​​អាច​ញ៉ាំ​​ផ្លែ​ស្ត្រប៊ើរី ឬ​ចេក​បន្ថែម​ទៀត​បាន។ ជា​​ធម្មតាក្នុង​មួយ​ថ្ងៃយើង​អាច​ញ៉ាំ​ជាតិ​សរសៃ​ចន្លោះ​ពី ២០-៣៥ ក្រាម និង ៥-១០ ក្រាម​នៃ​ទឹក​មាន​​ជាតិ​សរសៃ។

២- សណ្តែក

សណ្តែក ​ជា​ប្រភព​ដ៏​អស្ចារ្យ​​ជាតិ​សរសៃ​ដែល​រលាយ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​​ឆ្អែត​បាន​យូរ ដោយ​សារ​តែដំណើរ​នៃ​ការ​រំលាយក្នុង​ក្រពះ ​យឺត​ជាង​អាហារ​ផ្សេង​ទៀត។ ដូច្នេះ​បាន​ជា​គ្នា​យើងចង់​ស្រក​ទម្ងន់​ភាគ​ច្រើន ​ចូល​ចិត្ត​ញ៉ាំ​សណ្តែក​ជាង​អាហារ​ផ្សេង​ទៀត។ សណ្តែកក៏​​មាន​សារៈប្រយោជន៍​ច្រើនទៀត ដោយ​សណ្តែក​ទាំង​នោះ​រាប់​បញ្ចូល​ទាំង ​សណ្តែក​សៀង សណ្តែក​ក្រហម សណ្តែក​ខៀវ សណ្តែក​ខ្មៅ និង​សណ្តែក​ផ្សេង​មួយ​ចំនួន​ទៀត។ ទឹក​សណ្តែក​សៀង និង​អាហារ​ផ្សេង​ទៀត​ ផលិត ឬ​ចម្រាញ់ពី​សណ្តែក​សៀង ឬ​តៅហ៊ូ​ ត្រូវ​គេ​រក​ឃើញ​​ថា​ វា​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ខ្លាញ់​កូលេស្តេរ៉ូល​​អាក្រក់ក្នុង​ឈាម។ ​ញ៉ាំ​សណ្តែក ២៥ក្រាម ​ជា​រៀង​រាល់​ថ្ងៃ​ អាច​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់​ បាន​ពី ៥-៦ ភាគ​រយ។

៣- ត្រីសម្បូរខ្លាញ់

ត្រីសម្បូរ​​ខ្លាញ់​ អាច​បន្ថយជាតិ​​ខ្លាញ់អាក្រក់ LDL ក្នុង​ឈាម​បាន​ តាម​រយៈ​អាស៊ីដ​​ខ្លាញ់​អូមេហ្គា ៣ ។ ក្រៅ​ពី​នេះ អាស៊ីដ​ខ្លាញ់​ល្អប្រភេទ​នេះ ក័​អាច​កាត់​បន្ថយ​ខ្លាញ់​ទ្រីគ្លីសេរីត ដែល​ជា​ខ្លាញ់​មិន​ល្អ ​ថែម​ទាំង​អាច​ការពារ​ចង្វាក់​បេះដូង ​ឲ្យ​ដើរ​បាន​ទៀងទាត់​ទៀតផង។

៤- ផ្លែប៊ើរ

ផ្លែ​ប៊ើរ ​ជា​ផ្លែ​ឈើមាន​សារ​ធាតុ​ចិញ្ចឹម​ខ្ពស់ និង​អាស៊ីដ​ខ្លាញ់ Monounsaturated fatty acids (MUFAs) ។ ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​បង្ហាញ​ថា​ ​ញ៉ាំ​ផ្លែប៊ើរ ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ អាច​ជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូលេស្តេរ៉ូល​អាក្រក់ (LDL) ចំពោះ​គ្នា​យើង​លើស​ទម្ងន់ ឬ​​គ្នា​យើង​មាន​ជំងឺ​ធាត់​បាន។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​កាត់​តែ​ច្រើន​ពី​ផ្លែប៊ើរ​ យើង​​អាច​បន្ថែម​ទៅក្នុង​អាហារ​ ​ដូច​ជា ​សាលាដ និង​នំ​សាំង​វិច ​ជា​ដើម។

៥- គ្រាប់ធញ្ញាជាតិ

ផ្លែ Walnut គ្រាប់​អាល់​ម៉ុន និង​គ្រាប់​ផ្លែ​ឈើ​ដទៃ​ទៀត ​ជាមិត្ត​ដ៏​ល្អ​បំផុត​​សម្រាប់​សុខភាព​យើង ដោយ​សារ​តែ​សម្បូរ​​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់ Mono និង Polyunsaturated មាន​អត្ថប្រយោជន៍​ ធ្វើ​ឲ្យ​សរសៃ​ឈាម​មាន​សុខ​ភាព​ល្អ​បាន។ ផ្លែអាល់​ម៉ុន ផ្លែ Hazelnuts សណ្តែកដី គ្រាប់ Pecan គ្រាប់​ស្រល់ និង​គ្រាប់​ផ្លែ​រីក​រាយ​ ក៏​មាន​សារៈប្រយោជន៍​ដូច​គ្នា។ ​ញ៉ាំ​គ្រាប់​ធញ្ញ​ជាតិ​​ទាំង​នោះ​មួយ​ក្តាប់ (ប្រមាណ ៤២,៥ ក្រាម) ត្រូវ​​គេ​ជឿ​ថា​ អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង​បាន។

យើង​​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​​បាន ​ដោយ​ប្រើ​ជំនួស​ឲ្យ​ឈីស ឬ Croutons នៅ​ក្នុង​សាលាដ​។ ទោះ​ជា​យ៉ាង​ណា ​ក៏​មិនមែន​គ្រាប់​ធញ្ញាជាតិ​ទាំង​អស់​ សុទ្ធ​តែ​ល្អ​សម្រាប់​អ្នក​ទេ ដោយ​សារ​តែ​ធម្មតា​ នៅ​ក្នុង​រោង​ចក្រ​តែង​តែ​បាន​បន្ថែម​អំបិល ឬ​ស្ករ​ អាច​ធ្វើ​ឲ្យ​សុខ​ភាពយើង​មាន​បញ្ហា​បាន។ ដូច្នេះ​ រាល់​ពេល​ទិញ​ផលិតផល​​គ្រាប់​ធញ្ញាជាតិ​ ត្រូវ​ប្រាកដ​ថា ​បាន​អាន​ស្លាក​សញ្ញា​ដោយ​ប្រុង​ប្រយ័ត្ន​ ដើម្បី​ចៀស​វាង​ពី​គ្រាប់​ធញ្ញាជាតិ​ណា​ ​ត្រូវ​បាន​បន្ថែម​អំបិល និង​ស្ករ។

ម្យ៉ាង​វិញ​ទៀត ​គ្រាប់ធញ្ញាជាតិ​មាន​កាឡូរី​ខ្ពស់​ណាស់​ ​អាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​បាន ​ប្រសិន​បើ​​ញ៉ាំ​ច្រើន​ហួស ដូច្នេះ​មិន​ត្រូវ​ញ៉ាំ​លើស​ពី​មួយ​ក្តាប់​ដៃ​ក្នុង​មួយ​ថ្ងៃ​ទេ ដើម្បី​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខ​ភាព​យើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T