កែងឆេះជង្គង់ហោះ! មកមើលបុរសខ្លាំង ដាក់អីខ្ទេចហ្នឹង សូម្បីតែផ្លែទុរេនក៏មិនលើកលែងដែរ! (មានវីដេអូ)

//s4.kh1.co/94/9483d88281119c22266ca6ba9b2ebec1b32a118a.jpg
សង្គម

 ២៧-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ចិន៖ បុរសខ្លាំងជនជាតិចិនម្នាក់ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីត្រូវបានគេដឹងថា រូបគាត់អាចមានសមត្ថភាពវាយទាត់កម្ទេចរបស់របរជាច្រើន មិនថាតែគ្រឿងដែក គ្រឿងជ័រ ឬផ្លែឈើដែលមានបន្លាមុតស្រួចយ៉ាងណានោះទេ គឺថាព្រលះចោលទាំងស៊ីផុយតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពវាយកបំបាក់ឆ្អឹងគោ
សកម្មភាពវាយកបំបាក់ឆ្អឹងគោ

បុរសមាឌធំសាច់ដុំហាប់ណែន មិនត្រូវបានគេស្គាល់អត្តសញ្ញាណខាងលើនេះ បានទាញចំណាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន នៅលើបណ្តាញសង្គម ជុំវិញនឹងសកម្មភាពនៃភាពខ្លាំងរបស់គាត់ ដែលមនុស្សធម្មតាមិនងាយនឹងអាចធ្វើបាន ដោយសារតែគាត់អាចប្រើដៃវាយ និងជើងទាត់ បំបាក់នូវវត្ថុរឹងៗបានជាច្រើន យ៉ាងនឹកស្មានមិនដល់ និងពុំមានបញ្ហាអ្វីដែលគួរឲ្យព្រួយបារម្ភពីសុវត្ថិភាពរបស់គាត់នោះឡើយ។  

ទាត់បំបាក់វត្ថុរឹង
ទាត់បំបាក់វត្ថុរឹង

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបនៃសកម្មភាពខ្លះៗ គេមើលឃើញថា បុរសខ្លាំងរូបសង្ហានេះ អាចប្រើកម្លាំងដៃរបស់គាត់វាយបំបាក់ឆ្អឹងគោស្រស់ៗបាក់ជាពីរបាន។ អាចប្រើកម្លាំងជើងទាត់បំបាក់បំពង់ដែក និងឈើដ៏រឹងមាំបាន អាចប្រើចង្កាកៀបបំបែកផ្លែឈើបាន អាចប្រើកម្លាំងដៃច្របាច់បែកកំប៉ុងទឹកក្រូច វាយបំបែកដុំឥដ្ឋតាន់ និងវាយបំបែកផ្លែទុរេនដ៏មុតស្រួចបាន ក៏ដូចជាប្រើកម្លាំងក្នុងខ្លួនអាចរើផ្ដាច់ខ្សែចំណងចេញពីដៃរបស់គាត់បានជាដើមថែមទៀតផង។  

អ្នកទស្សនាឃ្លីបវីដេអូរបស់គាត់ជាច្រើន ក៏ហាក់សម្ដែងការស្រៀវសាច់ និងភ្ញាក់ផ្អើលនូវសមត្ថភាពដែលគាត់មានផងដែរ។ វាពិតជាអស្ចារ្យដែលរូបគាត់អាចតស៊ូហាត់រៀន លុតដំ នឹងពង្រឹងស្មារតីខ្លួនឯងបានយ៉ាងនឹងន ទម្រាំតែទទួលបានភាពខ្លាំងនៅពេលនេះ។ គ្រប់គ្នាក៏បានសរសើរនូវសមត្ថភាពដែលគាត់មាននេះផងដែរ។

វាយបំបែកផ្លែទុរេន
វាយបំបែកផ្លែទុរេន

គួរឲ្យដឹងផងដែរថា ចំពោះករណីនេះ វាមិនមែនជារឿងអីចម្លែកនោះទេ។ ព្រោះថា ក៏មានមនុស្សជាច្រើនផ្សេងទៀតអាចមានសមត្ថភាពខ្លាំងបែបនេះ ឬលើសនេះផងដែរ។ អ្វីដែលយើងអាចធ្វើបាននោះ គឺជាការតាំងចិត្ត និងការខិតខំហ្វឹកហាត់ឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ៕

***បញ្ជាក់៖ សូមកុំព្យាយាមអនុវត្តបែបនេះនៅផ្ទះឲ្យសោះ!!!

ទស្សនាវីដេអូខាងក្រោម៖  

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T