ច្រណែនដល់ហើយ មិត្តភក្តិ១គូនេះ ឡើងសម្តែង បទ«Señorita» យ៉ាងស្វីតស៊ីអារម្មណ៍កក្រើកឆាក​VMAs ២០១៩ ! (មានវីដេអូ)

//s6.kh1.co/88/8807eacc38bffe20d7b753f49f73b77780df717e.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ កម្មវិធីប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំលំដាប់ពិភពលោក « The 2019 MTV Video Music Awards » ដែលហៅកាត់ថា «VMAs» ប្រចាំឆ្នាំ២០១៩ បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅឯមជ្ឍមណ្ឌល New Jersey’s Prudential Center ដោយមានការចូលរួមសុទ្ធសឹងតែវត្តមាន កំពូលតារាល្បីៗលំដាប់ពិភពលោកជាច្រើនដួងដោយមានដូចជា តារាចម្រៀងស្រី Taylor Swift  Cardi B Shawn Mandes Camila Cabello Miley Cyrus Jonas Brothers Halsey និងតារាចម្រៀងល្បីៗជាច្រើនដួងផ្សេងទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គេសង្កេតឃើញថា តារាចម្រៀងប្រុសស្រី Shawn Mendes និង Camila Cabello ម្ចាស់បទ«Señorita»មួយគូនេះ ក៏បានបណ្តើរគ្នាយ៉ាងត្រសងឡើងទទួលពានរង្វាន់ចំនួន២គឺ «Best Collaboration» និង « Best Cinematography» នៅក្នុងកម្មវិធី VMAs។

មិនតែប៉ុណ្ណោះ នារាត្រីដ៏ពិសេសនេះផងដែរ អ្នកទាំងពីរ ថែមទាំងបានឡើងសម្តែង បទចម្រៀងដ៏សែនរ៉ូមែនទិកមួយបទនេះ នៅលើឆាកតន្រ្តីផ្សាយផ្ទាល់ជាមួយគ្នា យ៉ាងផ្អែមល្ហែមរញ្ជួយអារម្មណ៍ ដែលធ្វើឲ្យអ្នកទស្សនាស្ទើរតែលើសជាតិស្ករតែម្តងផងដែរ។

យ៉ាងណាមិញ តារាចម្រៀងប្រុសស្រីមានទំនាក់ទំនងផ្អែមល្ហែមស្និទ្ធរមួត​លើសពីមិត្តភក្តិមួយគូនេះ បានអង្រួនឆាកតន្រ្តីនៃកម្មវិធីប្រគល់ពានរង្វាន់ VMAs ប្រចាំឆ្នាំ២០១៩ ឲ្យកក្រើក ជាមួយនឹងការសម្តែងនៅលើឆាកដ៏ស៊ីអារម្មណ៍មិនធ្លាប់មានពីមុនមក៕

ចង់ដឹងថាស្វីតយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖

Shawn Mendes និង Camila Cabello ​ឈ្នះពានរង្វាន់កម្មវិធី VMAs ២០១៩

Shawn Mendes និង Camila Cabello ​សម្តែងបទ «Señorita»

Shawn Mendes និង Camila Cabello 
Shawn Mendes និង Camila Cabello 
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T