គ្រប់យ៉ាងត្រូវទម្លាយ ការពិត មុនពេលមកស្រលាញ់ស្រីដូចគ្នា Noon Daran ក៏មានស្វាមី និងកូនពីររួចហើយ

//s4.kh1.co/3b/3ba588a50122f11b590dcf59e7cc69a28ebd2b82.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ កាលពីថ្មីៗនេះ ដំណឹងនៃទំនាក់ទំនងស្នេហាភេទដូចគ្នា របស់តារាស្រីវ័យ៥០ឆ្នាំ អ្នកនាង Noon Daran បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនធ្លាប់ដឹងពីមុនសោះថា នាងជាស្រី ដែលស្រលាញ់មនុស្សស្រីដូចគ្នាយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្ងៃម្សិលមិញ តារាសម្ដែងស្រីជើងចាស់ អ្នកស្រី Noon Daran ក៏ស្រាប់តែបង្ហើបអាថ៌កំបាំងដ៏សំខាន់មួយទៀត ដែលលាក់មកជាច្រើនឆ្នាំ គឺការពិត​នាងធ្លាប់មាន និងបានសាងជីវិតគ្រួសារ នឹងអតីតស្វាមីមករយៈពេលជាង២០ឆ្នាំទៅហើយ ដោយក្នុងនោះក៏មានកូនប្រុស១នាក់ និងស្រី ១នាក់ផងដែរ ដោយបច្ចុប្បន្ននេះ ក៏កំពុងតែរស់នៅក្រោមការមើលថែរបស់តារាស្រីរូបនេះផ្ទាល់ផងដែរ។

យ៉ាងណាមិញ ក៏មានមហាជនមួយចំនួនបានដាក់ការសង្ស័យទៅលើ អ្នកស្រី Noon Daran ថា ការជ្រើសរើសមកស្រលាញ់មនុស្សស្រីដូចគ្នានេះវិញ អាចបណ្ដាលមកពីរងវិបត្តិ និងការខកចិត្តនឹងអតីតស្វាមីខ្លាំងពេក ទើប​សម្រេចមកទាក់ទងជាមួយនឹងមនុស្សស្រីដូចគ្នា ព្រោះតែគិតថាមនុស្សស្រីដូចគ្នា អាចនឹងចេះយល់ពីគ្នាគ្រប់រឿង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

Noon Daran
Noon Daran
Noon Daran និងគូស្នេហ៍
Noon Daran និងគូស្នេហ៍
Noon Daran និងកូនប្រុសច្បង
Noon Daran និងកូនប្រុសច្បង
Noon Daran និងកូនទាំងពីរ
Noon Daran និងកូនទាំងពីរ
Noon Daran និងកូនទាំងពីរ
Noon Daran និងកូនទាំងពីរ
គ្រួសារថ្មី Noon Daran
គ្រួសារថ្មី Noon Daran
Noon Daran គូស្នេហ៍ និងមិត្តភក្តិ
Noon Daran គូស្នេហ៍ និងមិត្តភក្តិ
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T