វិធី​សង្គ្រោះ​បន្ទាន់ ពេល​ទារក​ស្ទះខ្យល់​ដកដង្ហើម​មិន​រួច!

//s6.kh1.co/be/beaa165ae48097bc1ffca615ecc708bbf733b97e.jpg
នារី

 ២៧-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ការគ្រប់គ្រង​ចលនា​បេះដូងពិ​ជាមាន​សារៈសំខាន់​ណាស់ ​ដើម្បី​សង្គ្រោះ​ទារក​ឲ្យ​រួច​ផុតពី​ក្តី​ស្លាប់ នៅពេលដែល​ពួកគេ​ស្ទះខ្យល់​ដកដង្ហើម​មិន​រួច។ ដូច្នេះ​ឪពុកម្តាយ​ទាំងឡាយគួរតែ​រៀន​ពី​បច្ចេកទេស​ធ្វើ​ចលនា​បេះដូង​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ដោះស្រាយភ្លាមៗពេល​កូន​ជួប​បញ្ហា​ស្ទះផ្លូវ​ដង្ហើម​មិនអាច​ដកដង្ហើម​បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំ​ហាន​ទី១៖ ដាក់​កូន​ឲ្យ​គេង​នៅលើ​ផ្ទៃរាប​ស្មើ ហើយ​ផ្ងើយ​ក្បាល​ឡើងលើ​បន្តិច។
ជំ​ហាន​ទី២៖ ប្រើ​មាត់​របស់​អ្នក​បញ្ចូល​ខ្យល់​ឲ្យ​ទារក តាមរយៈ​មាត់ ឬ​ច្រមុះចំនួន ៥ ដង។
ជំ​ហាន​ទី៣៖ ដាក់​ម្រាមដៃ​ពីរ​ពីលើ​ទ្រូង​ទារក ហើយ​ប្រើ​កម្លាំង​សង្កត់ចុះឡើងៗ ទៅតាម​ចង្វាក់បេះដូង​ឲ្យ​បាន ៣០ ដង។
ជំ​ហាន​ទី៤៖ អ្នក​ត្រូវ​ប្រើ​មាត់​បញ្ចូល​ខ្យល់​ឲ្យ​ទារក​ម្តងទៀតឲ្យ​បាន ២ ដង។
ជំ​ហាន​ទី៥៖ បន្ទាប់មកទៀត​ប្រើ​ម្រាមដៃ​ពីរ សង្កត់​លើ​ទ្រូង​ទារក ឲ្យ​បាន ៣០ដង​ទៀត។

ក្នុងករណី​ដែល​អ្នក​ស្លន់ស្លោរ​ខ្លាំង ឬ​មិនចេះ​វិធី​ស​ង្គ្រាះ គួរ​ប្រញាប់​នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ​ឲ្យ​រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន៕

អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T