រឿងមួយទើបតែចប់ ឥលូវបញ្ញា សិទ្ធិ ឆេះដុំរឿងគេបន្លំជាសាធារណៈ

//s5.kh1.co/1f/1f739e492cb9e55e4620b6fa7639b4d80f7ba3eb.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ តារាចម្រៀង និងពិធីករ លោក បញ្ញា សិទ្ធិ ដែលទើបតែបញ្ចប់រឿងរ៉ាវមិនសប្បាយចិត្តកាលពីពេលថ្មីៗនេះ ស្រាប់តែពេលនេះបង្ហាញប្រតិកម្មទៀតហើយ បន្ទាប់ពីលោកស្រាវជ្រាវឃើញករណីធ្វើសុីពីអ្នកលេងហ្វេសប៑ុក ដែលលោកប្រកាសមិនអាចទទួលយកបាន។ អ្វីដែលលោករកឃើញ ត្រូវបានតារារូបនេះយល់ថាដើម្បីបង្កើតរឿងអវិជ្ជមានណាមួយ ធ្វើឲ្យប៉ះពាល់ដល់ខ្លួនផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបង្ហោះនៅលើហ្វេកប៑ុកថា

"សូមប្រកាសជាសារធារណៈមានជនមិនស្គាល់មុខបានបង្កេីត ACC Facebook នឹងដាក់រូបខ្ញុំយកទៅប្រេីប្រាស់ដោយគ្មានកាអនុញាតពីខ្ញុំ ទាំងអស់នេះមិនមែនជា ACC របស់ខ្ញុំទេ សរុបជាង ១០ ACC បញ្ចាក់ ACC របស់ខ្ញុំពិតគឺមានលេខទូរសព្ទ័នៅជាមួយ086313191 បេីសិនជាមានបញ្ហារឺក៏ករណីអីមួយដែលខុសនឹងច្បាប់ខ្ញុំនឹងមិនទទួលខុសត្រូវឡេីយ សូមអរគុណ 19-8-2019"។

ហ្វេសប៑ុកក្លែងក្លាយ ដែលដាក់ឈ្មោះ លោក បញ្ញា សិទ្ធិ
ហ្វេសប៑ុកក្លែងក្លាយ ដែលដាក់ឈ្មោះ លោក បញ្ញា សិទ្ធិ
ហ្វេសប៑ុកក្លែងក្លាយ ដែលដាក់ឈ្មោះ លោក បញ្ញា សិទ្ធិ
ហ្វេសប៑ុកក្លែងក្លាយ ដែលដាក់ឈ្មោះ លោក បញ្ញា សិទ្ធិ
ហ្វេសប៑ុកក្លែងក្លាយ ដែលដាក់ឈ្មោះ លោក បញ្ញា សិទ្ធិ
ហ្វេសប៑ុកក្លែងក្លាយ ដែលដាក់ឈ្មោះ លោក បញ្ញា សិទ្ធិ

លោក បញ្ញា សិទ្ធិ បញ្ជាក់បន្ថែមពីការបង្ហោះថា លោករកឃើញថា អ្នកលេងហ្វេសប៑ុកបានបង្កើតហ្វេសប៑ុកក្លែងក្លាយពីឈ្មោះរបស់លោកមិនតិចជា១០គណនីនោះទេ ដែលគេបង្កើតដោយប្រើឈ្មោះលោក យករូបលោកធ្វើជារូបសម្គាល់ ហើយអ្វីដែលសំខាន់គឺរាល់សកម្មភាព និងរូបថតដែលលោកបានបង្ហោះនៅគណនីយផ្ទាល់ខ្លួន គឺគណនីទាំងនោះក៍យករូបដែលលោកបង្ហោះមកប្រើក្នុងអាក់ខោនក្លែងក្លាយនោះដែរ។ លោកនេះជាអ្វីដែលលោកធ្លាប់តែឮ ហើយលោកក៏បានឆាតសួរទៅកាន់អាក់ខោនក្លែងក្លាយទាំងនោះផងដែរ ប៉ុន្តែមិនមានការឆ្លើយតប។

លោក បញ្ញា សិទ្ធិ ប្រកាសថាលោកមិនទទួលស្គាល់រាល់ការបង្ហោះរបស់អាក់ខោម ទាំងនោះទេ ដោយលោកបានទាំងអះអាងថា បើម្ចាស់អាក់ខោនទាំងនោះ មិនមែនជាហ្វេន ហើយយករូបលោក ឈ្មោះលោកទៅប្រើអោយប៉ះពាល់វិញ នោះលោកនឹងចាត់វិធានការ ខណៈដែលចង់ខ្លាចនៅពេលដែលលោកបង្ហោះរូបណាហ្វេសប៑ុកទាំងនោះក៏ស្រង់រូបយកទៅបង្ហោះដែរ៕

លោក បញ្ញា សិទ្ធិ 
លោក បញ្ញា សិទ្ធិ 
លោក បញ្ញា សិទ្ធិ 
លោក បញ្ញា សិទ្ធិ 
លោក បញ្ញា សិទ្ធិ 
លោក បញ្ញា សិទ្ធិ 
បញ្ញា សិទ្ធ
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T