កុម៉្មង់ Huawei Mate 20 X (5G) ឥលូវនេះ ដើម្បីក្លាយជាម្ចាស់ស្មាតហ្មូន 5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជា!

//s5.kh1.co/d5/d59f12369657a72101e7e4ee880b4f4ae2c66c8a.jpg
បច្ចេកវិទ្យា

 ២៧-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ ការរង់ចាំយ៉ាងអន្ទះសារ​ក្នុងការប្រើប្រាស់កំពូលស្មាតហ្វូន 5G ដំបូងបង្អស់នៅប្រទេសកម្ពុជា​ត្រូវបានបញ្ចប់ Huawei Mate 20 X (5G) ចាប់ផ្តើមទទួលការកុម្ម៉ង់ទុកមុនក្នុងតម្លៃ $899 នៅគ្រប់ Smart Shop នៅរាជធានីភ្នំពេញ ថែមកាដូជាច្រើនដូចជា Flip Case, M-Pen កាលីបទាន់សម័យ ស៊ីម Smart លេខពិសេស​ និងគម្រោង Smart ធំហ្ម៎ង 52 សប្តាហ៍ឥតគិតថ្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Huawei Mate 20 X (5G)
Huawei Mate 20 X (5G)

ការប្រកាសកុម្ម៉ង់ទុកមុននេះ គឺបន្ទាប់ពីការធ្វើតេស្តដោយជោគជ័យនៅលើបណ្តាញសេវារបស់ក្រុមហ៊ុន​ទូរទមនាគមន៍ពីរឈានមុខនៅប្រទេសកម្ពុជា។ អតិថិជនអាចធ្វើការកុម្ម៉ង់ទុកមុនចាប់ពីថ្ងៃនេះ​រហូតដល់ថ្ងៃ 30 ខែសីហា។

Huawei Mate 20 X (5G)
Huawei Mate 20 X (5G)

Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេដ៏ល្អឥតខ្ចោះសម្រាប់ប្រើបណ្តាញសេវា 5G ដែលដំណើរការដោយបន្ទះឈីបចុងក្រោយបង្អស់របស់ Huawei ជំនាន់ 5G, Balong 5000 7mn និង Kirin 980។ កំពូលស្មាតហ្វូននេះបំពាក់ដោយអេក្រង់ទំហំធំរហូត 7.2 អ៊ីញ និងដំណើរការដោយប្រព័ន្ធ Leica multi-focal imaging។ កាន់តែពិសេសទៀតនោះ Huawei Mate 20 X (5G) កាន់តែឡូយ ជាមួយប៊ិច Huawei M-Pen 4។ លើសពីនេះទៅទៀត Huawei Mate 20 X (5G) ដំណើរការដោយប្រព័ន្ធសាកថ្ម 40W SuperCharge​​ សាកថ្មបានលឿនថាមពលថ្មធំមហាសាលទំហំ 4200 mAh។​

Huawei Mate 20 X (5G)
Huawei Mate 20 X (5G)

កុំភ្លេចកុម្ម៉ង់ទិញទុកមុនឥលូវនេះទាំងអស់គ្នា ដើម្បីទទួលបានបទពិសោធន៍ 5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជាជាមួយកំពូលស្មាតហ្វូន Huawei Mate 20 X 5G និងកាដូពិសេសឥតគិតថ្លៃជាច្រើន៕

Huawei Mate 20 X (5G)
Huawei Mate 20 X (5G)

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់៖
Website: https://consumer.huawei.com/kh/
Facebook: https://www.facebook.com/huaweimobilekh

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T